ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌ​ដូនពេញ​ ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង ឧបត្ថម្ភផ្លែមៀនចំនួន ១,០០០គីឡូក្រាម ដើម្បីបែងចែកជូនដល់មន្ត្រីក្រោមឱវាទ

ចែករំលែក៖

ភ្នំពេញ​៖​​ តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅថ្ងៃសៅរ៍ទី​២១​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ ក្នុងនាមលោកផ្ទាល់ និងមន្ត្រីរាជការក្រោមឱវាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភផ្លែមៀនចំនួន ១,០០០គីឡូក្រាម​ ដល់រដ្ឋបាលខណ្ឌ។ 

លោក​ សុខ​ ពេញវុធ​ បា​នឱ្យដឹងទៀតថា​ ផ្លែមៀនចំនួន ១,០០០គីឡូក្រាម​ ដែលលោកអភិបាល​រាជធានីភ្នំពេញ​ បានឧបត្ថម្ភដើម្បីបែងចែកជូនដល់មន្ត្រីរាជការ កងកម្លាំង រដ្ឋបាលសង្កាត់ ទីរួមផ្សារ និងកម្លាំងប្រជាការពារខណ្ឌ ព្រមទាំងក្រុមគ្រូពេទ្យ បានពិសារ ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងវីរក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន ។

បន្ថែមពីនេះ​​ ក្នុងនាមលោកផ្ទាល់ ក៏ដូចជាមន្ត្រីក្រោមឱវាទ និងក្រុមគ្រូពេទ្យទាំងអស់ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រសិទ្ធពរជ័យ សព្ទសាធុការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី  និងក្រុមគ្រួសារជាទីស្រលាញ់ ព្រមទាំងក្រុមការងារ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖