ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ព្រឹកនេះវេលាម៉ោង ១០:០០ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកប្រជាពលរដ្ឋដែលរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់គ្នា។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ មេត្តាតាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ដើម្បីសុវត្ថិភាព។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕
ដោយ ៖ សិលា