ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទលើ្មសគ្រឿងញៀនធ្វើការឃាត់ខ្លួនបាន ក្រោយពីបានធ្វើសកម្មភាពចែកចាយ និង ជួញដូរប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។  ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី ២១ខែសីហា ឆ្នាំ២០២១ នៅភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

  សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ: កសិករ រស់នៅភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតនូវត្ថុតាង មួយចំនួនថ្នាំញៀនចំនួន ០៥កញ្ចប់, ទូរស័ព្ទ ០១គ្រឿង 

  សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យគឺជាអ្នកចែកចាយសារធាតុញៀន ក្នុងមូលដ្ឋាននេះដ៏សកម្មភាព ដែលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និង តាមឃ្លាំមើលកន្លងមក ដោយបានកិច្ចសហការជាមួយនគរបាលស្រុករលាប្អៀរ និង កម្លាំងនគរបាល ខេត្ត សមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យក្នុងពេលត្រៀមរៀបចំណាត់ជួបធ្វើសកម្មភាពចែកចាយតែម្តង ។ 

  ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖