ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយកូវីដ-១៩ ! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ នៅបុរីពិភពថ្មី គួស្រូវ២

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ នៅបុរីពិភពថ្មី គួស្រូវ២ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ។ 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ  និងពាក់ព័ន្ធទីតាំងបុរីពិភពថ្មីគួស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

មូលហេតុ៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៥នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនដែលពាក់ព័ន្ធនឹងទីតាំងខាងលើ មេត្តាតាមដានសុខភាពរបស់ខ្លួនដើម្បីសុវត្ថិភាព។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!

 អនុវត្តវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា សូមអរគុណ។ ៕

ដោយ ៖ សិលា


ចែករំលែក៖