ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀននៅ​ទូរទាំង​ប្រទេស​ថ្ងៃ​ទី​២២​ សីហា​ ចំនួន​១២​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ ២០​នាក់ ដកហូតវត្ថុតាងថ្នាំញៀនមេ​តំ​ហ្វេ​តា​មីន​(Ice)​ ២៣.៩៥៧,៥៥​ក្រាម​ និង​១៣​កញ្ចប់​តូច​ និង​អុិច​ស្តាស៊ី៤.៨៣៨,៧៧​ក្រាម​

ចែករំលែក៖

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញបានបង្ក្រាប​បទល្មើស​គ្រឿងញៀន១២​ករណី​ទូ​ទាំង​ប្រទេសដោយឃាត់ខ្លួន​ជនសង្ស័យ​បានចំនួន​២០​នាក់ កាលពី​ថ្ងៃ​ទី​២២​ ខែសីហាឆ្នាំ២០២១​ ។ ​

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២០​នាក់​ រួម​មាន​អ្នកជួញដូរ​១០​ករណី​ ឃាត់​ខ្លួនបាន១៧​នាក់​ និង​អ្នកប្រើប្រាស់​ ១​ករណី​ ឃាត់​ខ្លួួនបាន៣​នាក់​ និង​ដាំ​ដុះ​ ១​ករណី​ ។​

  ​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២២​ ខែសីហា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ទម្ងន់២៣.៩៥៧,៥៥​ក្រាម​ និង​១៣​កញ្ចប់​តូច​ និង​អុិច​ស្តាស៊ី(mdma)ទម្ងន់៤.៨៣៨,៧៧​ក្រាម​ ។​

   ប្រតិបត្តិការបង្ក្រាប​បទល្មើស​គ្រឿងញៀននេះមាន៩​អង្គភាពដែល​បាន​ចូលរួម​បង្ក្រាប​ ​គឺ៖

១-មន្ទីរ​៖​ ជួញដូរ​១​ករណី​ ឃាត់​ខ្លួន២​នាក់​ ចាប់​យក​Ice​ ទម្ងន់២៣៩៣៦,០​០ក្រាម​ និង​MDMA​ ៤៨៣៨,៧៧​ក្រាម​។​

២​-ខេត្តបាត់ដំបង​ ៖​ ជួញដូរ​១​ករណី​ ឃាត់​ខ្លួន ១​នាក់​ ចាប់​យក​Ice​ ១៥,៤២​ក្រាម​។​

៣​-ខេត្តកំពត​ ៖​ ជួញដូរ​១​ករណី​ ឃាត់​ខ្លួន១​នាក់​ ចាប់​យក​Ice​ ១,៥២​ក្រាម​។​

៤​-ខេត្តកណ្តាល​ ៖​ ជួញដូរ​១​ករណី​ ឃាត់​ ខ្លួន៤​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​

៥​-រាជធានី​ភ្នំពេញ​ ៖​ ជួញដូរ​៤​ករណី​ ឃាត់​ខ្លួន៤​នាក់​ ចាប់​យក​Ice​ ១០​កញ្ចប់​តូច​។​

៦​-ខេត្តព្រះ​វិហារ​៖​ ជួញដូរ​១​ករណី​ ឃាត់​ខ្លួន២​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

៧​-ខេត្តសៀមរាប​៖​ ប្រើប្រាស់​១​ករណី​ ឃាត់​ខ្លួន៣​នាក់​។​

៨​-ខេត្តតាកែវ​ ៖​ ដាំ​ដុះ​១​ករណី​ ឃាត់​ខ្លួន ០​នាក់​ ចាប់​យក​កញ្ឆា​ស្រស់​មួយ​ចំនួន​។​

៩​-ខេត្តត្បូងឃ្មុំ​ ៖​ ជួញដូរ​១​ករណី​ ឃាត់​ខ្លួន៣​នាក់​ ចាប់​យក​Ice​ ៤,៦១​ក្រាម​ ៕

ដោយ៖ ជ្រោយពេជ្រ (រូបភាពឯកសារ)


ចែករំលែក៖