ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង​ នាំអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២១គ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពប្រចាំថ្ងៃរបស់គ្រួសារមានជីវភាពខ្វះខាតប្រចាំថ្ងៃ នាថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២១ ក្រុមការងាអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង លោក ជួន ចាន់ឬទ្ធី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងមានការនិមន្តចូលរួមពីព្រះគ្រូសច្ចៈកល្យាណោ យ៉ន សុខ សាន្ត បានផ្តល់អំណោយមនុស្សធម៌របស់អនុសាខា ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២១គ្រួសារ មកពី ៥សង្កាត់ ក្នុងក្រុងស្វាយរៀង ដែលពិធីនេះប្រារព្វធ្វើនៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ។

អំណោយដែលបានផ្តល់ជូមរួមមាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ម៉ាស ២ ប្រអប់ សាប៊ូ ២ ដុំ ទឹកត្រី ៣ ដប ទឹកស៊ីអ៊ីវ ៣ ដប ថវិកា ៦០,០០០ រៀល ។ 

ក្នុងពិធីនោះដែរមានសប្បុរសជនចូលរួមតាមរយៈអនុសាខា -ព្រះគ្រូធម្មបាលវង្សា រឹក សាបូ ថវិកា ៤២០.២០០ រៀល  ព្រះគ្រូសច្ចៈកល្យាណោ យ៉ន សុខ សាន្ត ថវិកា ២១០,០០០ រៀល លោកស្រី ប៉ុល ស៊ីវ៉ឺន ថវិកា ២១០,០០០ រៀល លោក កែន រិទ្ធី ថវិកា ៣០០,០០០ រៀល៕

ដោយ​៖សហការី​


ចែករំលែក៖