ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៤នាក់ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ-១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះដែរ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យអ្នកជំងឺកូវីដ១៩ ចំនួន ១១៨នាក់ ស្រី ៥៤នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ដោយត្រូវធ្វើចត្តាឡីស័កបន្តរយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនេះ ដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកូវីដ១៩ ចំនួន ០៣នាក់ បានទទួលមរណភាព។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣២៣៧នាក់ ស្រី ១.៨០៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២.៤៦៥នាក់ ស្រី ១៣៩៤នាក់ , ស្លាប់ចំនួន ១០១នាក់ ស្រី ៥៤នាក់ និងកំពុងសម្រាក ព្យាបាលចំនួន ៦៧១នាក់ ស្រី ៣៥៥នាក់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន
តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ ៖ សិលា