ព័ត៌មានទាន់ហេតុការណ៍៖

Messi មានឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់វគ្គជម្រុះ World Cup ខាងមុខនេះ

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi មិនទាន់បង្ហាញខ្លួនលេងឱ្យក្រុម Paris Saint-Germain នៅរដូវកាលនេះនៅឡើយទេ ប៉ុន្តែត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតជម្រុះ World Cup នៅខែក្រោយ។

ដោយបានដឹកនាំអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America កីឡាករ Messi បានផ្លាស់ប្តូរពីបាសេឡូណាទៅប៉ារីសកាលពីដើមខែសីហាទោះបីជាគាត់មិនទាន់បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមរបស់លោក Mauricio Pochettinoក៏ដោយ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះរួមជាមួយអតីតតារាឆ្នើម Neymar របស់ក្រុម Barcelona ត្រូវបានគេរំពឹងថា នឹងបង្ហាញមុខទល់នឹងក្រុម Reims ក្នុងការប្រកួតចុងក្រោយរបស់ PSG មុនពេលសម្រាកអន្តរជាតិ។ Messi រួមជាមួយមិត្តរួមក្រុម Angel Di Maria និង Leandro Paredes នឹងធ្វើដំណើរទៅអាមេរិកខាងត្បូងដើម្បីប្រកួតជាមួយវ៉េណេស៊ុយអេឡា, ប្រេស៊ីល និងបូលីវី។

ទោះបីជាយ៉ាងណាក៏ដោយលោក Pochettino បានផ្តល់ពរជ័យដល់ Messi ក្នុងការលេងឱ្យប្រទេសរបស់ខ្លួននៅខែក្រោយក៏ដោយនេះអាចបណ្តាលឱ្យអ្នកទាំង៣ខកខានការប្រកួតរហូតដល់ទៅ៤ប្រកួតរបស់ PSG នៅខែកញ្ញា។

ប្រទេសអាហ្សង់ទីននិងប្រេស៊ីលគឺស្ថិតនៅក្នុងបញ្ជីក្រហមរបស់រដ្ឋាភិបាលបារាំងចំពោះអ្នកដំណើរមានន័យថា អ្នកដែលមកដល់ត្រូវតែនៅដាច់ពីគេរយៈពេល១០ថ្ងៃនៅពេលពួកគេត្រឡប់មកបារាំងវិញ លុះត្រាតែពួកគេបានចាក់វ៉ាក់សាំងការពារពេញលេញ។ គេមិនដឹងថា តើកីឡាករដែលមានសំណូមពរទទួលបានការចាក់វ៉ាក់សាំងដូសទាំង២នេះនៅឡើយទេ។

PSG នឹងជួប Clermont នៅចុងសប្តាហ៍ទី២ ក្នុងខែកញ្ញាជាមួយនឹងការប្រកួតទល់នឹង Lyon មួយសប្តាហ៍ក្រោយមក។ ការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃមានន័យថា Messi និងមិត្តរួមក្រុមពិតជាខកខានការប្រកួតទាំងនោះក៏ដូចជាការប្រកួតបើកឆាកនៃវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ដែលនឹងត្រូវប្រកួតនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកញ្ញាខណៈធ្វើដំណើរទៅទឹកដីក្រុម Metz ក៏អាចនឹងមកដល់ឆាប់ដែរ។

កីឡាករនៅ Premier League គឺ Emiliano Martinez និង Emiliano Buendia ទាំងក្រុម Aston Villa និង Cristian Romero របស់ក្រុម Tottenham នឹងត្រូវនៅដាច់ដោយឡែកពីគេដោយមិនគិតពីស្ថានភាពចាក់វ៉ាក់សាំងរបស់ពួកគេក្រោមការរឹតបន្តឹងការធ្វើដំណើរបច្ចុប្បន្នដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ទន្ទឹមនឹងនេះដែរខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Paulo Dybala បានទទួលការហៅត្រឡប់មកវិញផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ livescore.com)


ចែករំលែក៖