ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ជំនាញនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួចមាន​ស្ថានទម្ងន់ទោស​(ប្លន់)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​របាយការណ៍​របស់កម្លាំង​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំង​ជំនាញនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង​ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំ​​ពេញ​  និងកម្លាំងស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ចុះធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ កាលពីថ្ងៃទី២៥ ខែសីហា​​​​​ ម្សិលមិញនេះ​​​​ ត្រង់ចំណុចភូមិភ្នាត​ ឃុំស្វាយជ្រុំ​ ស្រុុកមេសាង​ ខេត្តព្រៃវែង ពាក់ព័ន្ធ​ករណី​លួចមាន​ស្ថានទម្ងន់ទោស​(ប្លន់)។

របាយការណ៍​ដដែល​ បន្តថា​ ជនសង្ស័យ​មានឈ្មោះ​ បាន​ ណារ័ត្ន​ ហៅ​ ង៉ោល​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ស្នាក់នៅភូមិ​ចុងទួល​ ឃុំ​ស្វាយជ្រុំ​ ស្រុកមេសាង​ ខេត្តព្រៃវែង​។

ប្រភពដដែល​ បានបន្ថែមទៀតថា​ ប្រតិបត្តិការនេះដឹកនាំដោយមានការបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញមកកាន់ការិយាល័យជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ។

គួររំលឹកដែរថា​ កាលពី​ថ្ងៃទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​០៦​ និង៣០នាទី​ ជនរងគ្រោះ​ឈ្មោះ​ ម៉ុម​ ថា​ណូ​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​ជិះរថយន្តម៉ាក​ ហាយឡេនឌ័រ​ ព៌ណ​ទឹកប្រាក់​ផលិតឆ្នាំ​២០១៤​ ពាក់ស្លាកលេខ​ភ្នំពេញ​២AW-៩៧៣៨​ ចេញពីផ្ទះ​ ដេីម្បី​ទៅ​ហូប​គុយទាវ​នៅម្តុំ​ផ្សារឈូកមាស​ ជាមួយ​ឈ្មោះ​ ណាំ​ង​ វិល័យ​ ភេទស្រី​ អាយុ៤២ឆ្នាំ​ និងឈ្មោះ​ ឯក​ សុខន​ ភេទប្រុស​ អាយុ​៥៩ឆ្នាំ​។ 

ក្រោយមក​នៅវេលាម៉ោង​០៩​ និង០០នាទី​ ជនរងគ្រោះ​បេីករថយន្ត​ម្នាក់ឯងទៅដីឡូតិ៍គ្មានលេខ​  ផ្លូវលំ​ ភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ​(ចំណុចកេីតហេតុ)​ ចំែណកឈ្មោះ​ ណាំង​ វិល័យ​ និងឈ្មោះ​ ឯក​ សុខន​ ជិះរថយន្ត០១គ្រឿង​ទៀត​ ទៅតាម​ក្រោយ​ នៅពេលដែលអ្នកទាំង​ពីរ​បានទៅដល់ដីឡូតិ៍​របស់ជនរងគ្រោះ​ ដោយសុីផ្លេររថយន្ត​អោយបេីកទ្វារ​របង​ តែជនរងគ្រោះបានស្រែកហៅអោយជួយផងបែកក្បាលហូរឈាមឈឺណាស់​ ភ្លាមនោះឈ្មោះ​ ណាំង​ វិល័​យ​  បានស្រែកហៅកម្មករម្នាក់អោយផ្លោះរបងចូលក្នុងដីឡូតិ៍​ វាយផ្តាច់មេសោ​ ហេីយបានជួយជនរងគ្រោះ​ទៅព្យាបាលនៅគ្លីនិច​ រ៉េមប៉ូ​ ។ 

ចំណែក​សម្ភារ​បាត់បង់​ រួមមាន៖​ ចិញ្ជៀន​ត្បូងពេជ្រ​០១វង់​ , ទូរស័ព្ទ​ម៉ាក​ សាំសុង​អេច៩​ មួយ​គ្រឿង​  និង​ម៉ាក​អូប៉ូមួយគ្រឿង​ ។ 

គួរបញ្ជាក់ថា​ ​ជនសង្ស័យ​ឈ្មោះ​ បាន​ ណារ័ត្ន​ ហៅ​ង៉ោល​ ធ្លាប់មានប្រវត្តិ​សកម្ម​ភាព​លួច​រថយន្ត​ ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ និងបានជាប់ពន្ធនាគារ​ រយៈពេល​មួយ​ឆ្នាំ​កន្លះ​ និងបានចេញ​នៅខែកក្កដា​ ឆ្នាំ២០២១​ ។ បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ បានប្រគល់ជនសង្ស័យឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖