ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ៖ ចាត់ឱ្យតំណាងចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមូលនិធិមហាជូនគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឱ្យលោកវរសេនីយ៍ទោ អ៉ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចំនួន ០៦នាក់ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រគល់ជូនគ្រួសារលោកវរសេនីយ៍ត្រី បាន អមរិទ្ធ នាយការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបច្ចុប្បន្នរូបលោកកំពុងមានជំងឺប្រចាំកាយជាទម្ងន់ ដល់គេហដ្ឋានដែលស្ថិតនៅក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ទោ អ៉ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង ក៏បានធ្វើការពាំនាំនូវការផ្តាំផ្ញើនិងក្តីនឹករលឹក ពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងណែនាំដល់រូបលោក និងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែទាំ ត្រួតពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួន លេបថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ និងចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការការពារ ” ៣កុំ ៣ការពារ ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជៀសឆ្ងាយផុតពីជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩។ 

នៅក្នុង​អំណោយដែលទទួលបានរួមមាន៖ អង្ករ ចំនួន ០១បាវ ស្មើនឹង៥០គីឡូក្រាម, មី ចំនួន ០២កេស, ទឹកត្រី ចំនួន ០២យួរ, ទឹកស៊ីអ៉ីវ ចំនួន ០២យួរ, ទឹកក្រូចកំប៉ុង ចំនួន ០២កេស, ម៉ាស់ ចំនួន ០២ប្រអប់ និងថវិកា ចំនួន ៤,៩០០,០០០រៀល៕

ដោយ​៖សហការី​


ចែករំលែក៖