ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្តពន្លត់អគ្គិភ័យទំនេីបមួយគ្រឿង ដែលជាការឧបត្ថម្ភរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្នុងពិធីប្រគល់ទទួលនេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក នេត វត្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ៕
ដោយ ៖ សិលា