ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាយុ៦៧ឆ្នាំមានជំងឺរ៉ាំរ៉ៃព្យាបាលមិនធូរស្រាលគិតខ្លីចង.កសម្លាប់ខ្លួនផ្អើលដល់ក្រុមគ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកតាកំសត់ម្នាក់មានជំងឺឈឺក្រពះពោះវៀនរ៉ាំរ៉ៃជាយូរឆ្នាំមកហើយព្យាបាលមិនបានធូរស្បើយ បានដាច់ចិត្តចងកសម្លាប់ខ្លួននៅក្រោមដើមឈើ(កាភ្លា) បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៩នាទី ថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា លោកតាខាងលើមានឈ្មោះ ឯម វុទ្ធី អាយុ៦៧ឆ្នាំ មានទីលំនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត។

ប្រភពបន្តថា នៅវេលាម៉ោង៥និង១៩នាទីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាទីបានទទួលព័ត៌មានពីលោកមេភូមិថ្នល់កែងតាមរយៈទូរស័ព្ទថា មានបុរសឈ្មោះ ឯម វុទ្ធី  បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ទើបសមត្ថកិច្ចជំនាញបច្ចេកទេសក្រុងបាវិតបានសហការជាមួយមន្ត្រីមណ្ឌលសុខភាពបាវិតចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព ដោយបានបញ្ជាក់ថា លោកតាពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយយកខ្សែក្របីចងនៅលើដើម កាភ្លាខាងក្រោយផ្ទះចម្ងាយ៥០ម៉ែត្របណ្តាលឱ្យស្លាប់បែបនេះ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យលោកតាគិតខ្លីបែបនេះដោយសារ តែគាត់មានជំងឺក្រពះ ពោះវៀនប្រចាំកាយឈឺរ៉ាំរ៉ៃព្យាបាលមិនធូរស្រាល។

ពេលពិនិត្យរួច សាកសពលោកតាត្រូវសមត្ថកិច្ចធ្វើកំណត់និងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ យឹម សុថាន


ចែករំលែក៖