ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងស្រវឹងស្រាបើកម៉ូតូល្បឿនលឿនដួលបោកក្បាលស្លាប់នៅមាត់ប្រឡាយផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងស្រវឹងស្រា បានបើកម៉ូតូប្រើប្រាស់ល្បឿនលឿនរួចរេចង្កូតដួលបោកក្បាលស្លាប់ខ្ទាតទៅប្រឡាយ ចញ្ចើមថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២១ស្ថិតលើ​ផ្លូវ​៣១៦ភូមិ ព្រៃស្ទៀង ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង​ ។

សមត្ថកិច្ចនគរបាលស្រុកបារាយណ៍ដឹងថាបុរសខាងលើមានឈ្មោះ ឃិន សារ៉ាយ អាយុ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិ ត្រពាំងត្រាវ ឃុំញរ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ផលិត​ឆ្នាំ ២០១០ ពាក់ស្លាកលេខ ស្វាយរៀង ១C-៥៥៤៨លើផ្លូវលេខ៣១៦ធ្វើដំណើរក្នុងទិសដៅពីជើង មកត្បូង ដោយប្រើប្រាស់ល្បឿនលឿននិងទំនងស្រវឹងស្រា ស្រាប់តែរេចង្កូត ដួលបោកក្បាលស្លាប់នៅប្រឡាយចញ្ចើមថ្នល់បង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖យឹម សុថាន


ចែករំលែក៖