ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ឆ្នាំងទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជនដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានទទួលអំណោយឧបត្ថម្ភពីសប្បុរសជន មានក្រុមហ៊ុនរោងចក្រចំនួន០២ និងសប្បុរសជនផ្សារសាលាលេខ៥ក្នុងស្រុកកំពង់ត្រឡាច ជូនរដ្ឋបាលខេត្តប្រេីប្រាស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត ។

អំណោយដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តមាន៖ រោងចក្រវៃដាប៊ូតហ្វេកធើរី អង្ករចំនួន០១តោន មី៥០កេស និងអាល់កុល ១០កាន ស្មើ៣០០០លីត្រ និង រោងចក្រហីរ៉ាយស្សិនអៅដរ អង្ករចំនួន ២០តោន មីម៉ាម៉ា៣០កេស ត្រីខ៣០យួរ ម៉ាស់៥០ប្រអប់ និងសាប៊ូប្រូថិច២កេសតូច និង សប្បុរសជនផ្សារសាលាលេខ៥មានលោក ឌិន ហាក់ និងភរិយា,លោក ញ៉ែម ថុន និងភរិយា មានអង្ករ១តោន អាល់កុល០៤កានស្មើ១២០លីត្រ, មី ២០កេស ,ម៉ាស់ ៥០ប្រអប់ ទឹកត្រី ១២០ដប ទឹកស៊ីអ៉ីវ១២០ដប,ត្រីខ ១២០ កំប៉ុង ,ទឹកសុទ្ធ ៥០កេស ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានរោងសហគ្រាស និងលោក លោកស្រីដែលបានចំណាយនូវធនធានយ៉ាងច្រើនដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត មានស្បៀងនិងសម្ភារៈសម្រាប់រដ្ឋបាលខេត្តយកទៅឧបត្ថម្ភក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលទូទាំងខេត្តកំពង់ឆ្នាំង៕

ដោយ៖សហការី


ចែករំលែក៖