ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ថ្ងៃទី២៨ សីហា ឆ្នាំ២០២១ រកឃើញករណីកូវីដ-១៩ បំប្លែងថ្មី Delta នៅក្រុមហ៊ុន CIRCLE ដែលមានទីតាំងស្ថិតនៅក្នុង បុរី ប៉េង ហួត លូ៥ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ដែលជាកម្មករនៅទីតាំងខាងលើ នៅបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ-១៩ បំប្លែងថ្មី Delta។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ! ៕
ដោយ៖ សិលា