ភ្នំពេញ៖ នៅថ្ងៃទី២៩ សីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ នៅផ្សារអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មូលហេតុ៖ នៅថ្ងៃទី២១ សីហា ឆ្នាំ២០២១ អ្នកជំងឺ បានចូលក្នុងផ្សារ ដើម្បីទិញនំពងទា និងបន្លែ សម្រាប់សែន។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៣៣៣នាក់ (ក្នុងនោះមានអាជីវករលក់បន្លែ និង ជាងអ៊ុតសក់)។
នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ-១៩ បំប្លែងថ្មី Delta។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាង។សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ៕
ដោយ ៖ សិលា