ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ បញ្ជូនជនសង្ស័យ ០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ០២នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​ បានឱ្យដឹងថា​ ជនសង្ស័យ​ទាំង​២នាក់នេះ​ ទី១/ ឈ្មោះ ងាំ រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នក្រុមទី៣១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

​ទី២/ឈ្មោះ អុឹម សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

របាយការណ៍​ដដែល​ បានបន្ថែមទៀតថា​ ក្រោយឃាត់ខ្លួន​សមត្ថកិច្ច​បានចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ០៦កញ្ចប់,  ទូរស័ព្ទដៃ ០២គ្រឿង, ម៉ូតូ ០១គ្រឿង, លុយខ្មែរ  ៦២.៥០០រៀល។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២នាក់​ រួម​និង​វត្ថុ​តាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖