ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានតុលាការខេត្តរតនគិរីដាក់ពន្ធនាគារ៤ឆ្នាំ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់អ្នកត្រូវបានលោក ឈុន ច័ន្ទសីហា ចៅក្រមជំនំជម្រះនៅសាលាដំបូងខេត្តរតនគិរីសម្រេចដាក់ទោសក្នុងពន្ធនាគារចំនួន៤ឆ្នាំពីបទជួញដូរគ្រឿងញៀន។   គួររំលឹកឡើងថានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។ ដោយមានការសម្របសម្រួល នីតិវិធីផ្ទាល់ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។ បានឃាត់ជនសង្ស័យខាងលើឈ្មោះ វាំង តារាវិច្ឆ័យ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខសញ្ញាខាងលើជាមុខសញ្ញាចាស់ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៦/២០ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ចេញដោយ លោក ឈុន ច័ន្ទសីហា ចៅក្រមជំនំជម្រះ ក្នុងករណីបទល្មើសជួញដូរគ្រឿងញៀនដោយសម្រេចដាក់ទោសក្នុងពន្ធនាគារចំនួន៤ឆ្នាំ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖

 ១. មេតំហ្វេតាមីនអាយ ចំនួន១កញ្ចប់ ទម្ងន់២២.៧៣ក្រាម

 ២.ទូរស័ព្ទដៃ ចំនួន ១គ្រឿង

 ៣.ម៉ូតូ ចំនួន២គ្រឿង 

 ៤.ជញ្ជីង១គ្រឿង

 ៥.ដាវសាំម៉ូរៃចំនួន៤ដើម

 ៦.ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន

 ៧.សម្ភារសេពគ្រឿងញៀនមួយចំនួន ៕

ដោយ៖ ស សម


ចែករំលែក៖