ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកប្រជាពលរដ្ឋ ចំនួន ៣ទីតាំងដូចមានរៀបរាប់ដូចខាងក្រោម,
ទី១-ប្រជាពលរដ្ឋរស់នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។
ទី២-ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចុះទៅយកសំណាកអាជីវករស្ថិតនៅលើផ្លូវលេខ១៩ (ចុះពីផ្សារត្រពាំងថ្លឹង) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ
ទី៣- ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានចុះទៅយកសំណាកអាជីវករនៅផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, ចំពោះព័ត៌មានលម្អិត និងផ្សព្វផ្សាយពេលចប់បេសកកម្ម របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ ៕
ដោយ ៖ សិលា