ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ចំនួន០៥នាក់​ ពាក់ព័ន្ធករណីរក្សាទុក និងផ្តល់ទីតាំង​ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ធ្វើការបង្ក្រាប និងឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បើកយោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣:៣០ទៀបភ្លឺ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់​ ករណីរក្សាទុក និងផ្តល់ទីតាំង​ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន​ នៅត្រង់ចំណុចផ្ទះលេខ៩៣B ក្រុម៣៣ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ៖ 

១. ឈ្មោះ​ សួស​ សំរិទ្ធ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ (ផ្តល់ទីតាំង) (វិជ្ជមាន)

២. ឈ្មោះ​​ សួន​ រក្សា​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ (រក្សាទុក​) (វិជ្ជមាន)

៣. ឈ្មោះ​ សុផល​ សម្បត្តិ​ ភេទប្រុស អាយុ៣០ឆ្នាំ​ (ប្រើប្រាស់) (វិជ្ជមាន)

៤. ឈ្មោះ​​ ហុង​ ណូឡែន​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ (ប្រើប្រាស់) (វិជ្ជមាន)

៥. ឈ្មោះ​ ​ វ៉ាន់​ ស្រីនា​ ភេទស្រី​ អាយុ២៩ឆ្នាំ​ (ប្រើប្រាស់) (វិជ្ជមាន)

សមត្ថកិច្ចបន្តថា, វត្ថុតាងចាប់យក៖ ម្សៅសថ្លាពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន០១កញ្ចប់, បំពង់ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០២ដបទឹកថ្នាំ សង្ស័យជាគ្រឿងញៀនចំនួនមួយដប។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖