ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនមនុស្ស៦នាក់ករណីលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្ស៦នាក់ត្រូវកម្លាំង​ក្រុមអន្តរាគមន៍​បង្ការបង្ក្រាប ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបាន​ចុះ​បង្ក្រាប​និងឃាត់ខ្លួនករណី​ប្រមូលផ្តុំគ្នាល្បែងស៊ីសង​ដោយខុសច្បាប់ (​ លេងអាប៉ោង​ )​ ។ 

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង​១៤និង៤២​ នាទី​ កាលពីថ្ងៃទី​២៩​ ខែសីហា​ ឆ្នាំ​ ២០២១​ នៅ​ចំណុច​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង​ ។

សមត្ថកិច្ចបានឱ្យដឹងថាមនុស្សទាំង៦នាក់ដែលឃាត់ខ្លួននោះមាន ៖

១-ឈ្មោះ យឹម​ សារ៉េត​ ហៅ​ សួន​ ប៉ារ៉ា​ ភេទប្រុស​ អាយុ​៥៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយអាត់​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​។

២-ឈ្មោះ​ ឈឺន​ រ៉ាង​ ភេទប្រុស​ អាយុ​៤៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគិរី​ ខេត្តបាត់ដំបង​។

៣- ឈ្មោះ​ ស៊ីម​ អូន​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ មានទីលំនៅ​ភូមិ​មុខរាហ៍​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគិរី​ ខេត្តបាត់ដំបង​ ។

៤- ឈ្មោះ​ យិន​ ង៉ែត​ ភេទប្រុស​ អាយុ​៦៣​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃវាំង​ ឃុំ​តាលោ​ ស្រុក​តាលោសែនជ័យ​ ខេត្ត​ពោធិ៍សាត់​។

៥- ឈ្មោះ​ នួន​ គោ​ ភេទប្រុស​ អាយុ​៥៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគិរី​ ខេត្តបាត់ដំបង។

៦- ឈ្មោះ​ សយ​ សុផល​ ភេទប្រុស​ អាយុ​៥៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តី​ស្នួល​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ ។ 

ចំពោះវត្ថុតាង​ចាប់យករួម​មាន​៖​ 

-​ មេ​អាប៉ោង​ចំនួន​០១​គ្រាប់​

-​ ចាន​សម្រាប់​បង្វិល​មេអាប៉ោង​ចំនួន​០២​ 

-​ ផ្តិល​ជ័រ​សម្រាប់​គ្រប​អាប៉ោង​ចំនួន​០១​ 

-​ ធុងជ័រ​ដាក់​ដី​សម្រាប់​ទ្រ​ចាន​អាប៉ោង​ចំនួន​០១​ 

-​ កម្រាល​មានសរសេរជាលេខគំនូសសម្រាប់​ចាក់​អាប៉ោង​ចំនួន​០១​ 

-​ ម៉ូតូ​ចំនួន​០២​ គ្រឿង​ ។

​សមត្ថកិច្ចជំនាញបញ្ជាក់ថា មនុស្សទាំង៦នាក់នោះត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖