ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យតាមដានផែនការការងារ រៀបចំចងក្រងសមិទ្ធផលការងារ នៃនាយកដ្ឋានច្រកទ្វារទី២ !

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកការប្រជុំ ស្តីពីការត្រួតពិនិត្យតាមដានផែនការការងារ រៀបចំចងក្រងសមិទ្ធផលការងារ នៃនាយកដ្ឋានច្រកទ្វារទី២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ព្រមទាំងមានការចូលរួមពីសំណាក់ លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ និងនាយផ្នែក។

ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអនុញ្ញាតឲ្យប្រធានក្រុមការងារ រៀបចំចងក្រងឯកសារសមិទ្ធផលការងាររបស់នាយកដ្ឋាន ធ្វើសេចក្តីរាយការណ៍ អំពីរបាយការណ៍លទ្ធផលការងារសមទ្ធិផល របស់នាយកដ្ឋានច្រកទ្វារទី២ ជូនអង្គប្រជុំជ្រាប។

ក្នុងការប្រជុំពិភាក្សានោះ ក៏មានការចូលរួមជាមតិយោបល់ ពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យទាំងបី ក្នុងការកែសម្រួលពាក្យពេជន៍ ខ្លឹមសារ  និងអក្ខរាវិរុទ្ធ ព្រមទាំងបន្ថែមចំណុចមួយចំនួន លើរបាយការណ៍នោះផងដែរ។

ជាទីបញ្ចប់នៃការប្រជុំ លោក ប្រធានអង្គប្រជុំ មានមតិឯកភាពទៅលើទម្រង់ ខ្លឹមសារ របាយការណ៍ ព្រមទាំងបានណែនាំឲ្យក្រុមការងាររៀបចំរបាយការណ៍ការងារខាងលើនេះ សម្រេចជាលទ្ធផល ដើម្បីជូនថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋានជ្រាប៕

ដោយ ៖ សិលា


ចែករំលែក៖