ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៣២នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៣នាក់, ស្រុកកងមាស ០១នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០៦នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកស្ទឹងត្រង់ ០២នាក់ មកពីខេត្តកំពត ០១នាក់, ខេត្តត្បូងឃ្មុំ ១០នាក់, ខេត្តកំពង់ស្ពឺ ១០នាក់ និងខេត្តសៀមរាប ០១នាក់ ក្នុងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ៣២នាក់ (សរុបចំនួន៤.៤០២នាក់)។ អ្នកជំងឺទាំង ៣២នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យ ព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន១.២៩៣ នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត បានបញ្ជូនអ្នកជំងឺទាំង ៣៨នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែង ព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាលចំនួន ៦២៣នាក់) និងបន្ត ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០៨២៨ ៧៨៨ និង ០១២ ៧៣៦៧៥៥ ក្នុងករណីមាន បញ្ហាសុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី៣៧អង្សារសេ ពិបាកដកដង្ហើម ឈឺ ក តិចតួច។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូនប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ“៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ៖ អ្នកប្រមាញ់