ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច បានបែកគំនិតចាប់រំលោភកូនដើមរបស់ប្រពន្ធខ្លួនឯងបានសម្រេច៣ដង ហើយបានគំរាមថា បើហ៊ានឲ្យម្ដាយដឹងនឹងអារ.កសម្លាប់ចោល។ ក្រោយចាប់រំលោភក្មេងស្រីរងគ្រោះបានជាងកន្លះខែមកក៏ដឹងដល់ម្ដាយ ហើយម្តាយក្មេងស្រីរងគ្រោះក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនប្តីកំហូចនេះនៅថ្ងៃទី៣០ខែសីហា ឆ្នាំ២០២១។ ករណីនេះចាប់រំលោភនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី នោចំណុចបន្ទប់ជួលលេខ1E ក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានអាយុ១០ឆ្នាំ ជនជាតិខ្មែរ ជាសិស្សថ្នាក់ទី៣ ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ជឹម ឌីណា ហៅធំ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ សង្កាត់កើតហេតុ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំពីបទជួញដូរគ្រឿងញៀន ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះជាស្ត្រីមេម៉ាយមានកូន១នាក់ដែលជាក្មេងរងគ្រោះ ដោយប្តីបានលែងលះគ្នា ហើយបានយកប្តីក្រោយដែលជាជនសង្ស័យបានរយៈពេលជាង៩ឆ្នាំមកហើយដោយទទួលបានកូន៣នាក់រួមទាំងកូននៅក្នុងពោះផង ។ លុះមកដល់វេលាកើតហេតុខាងលើ នៅពេលម្តាយជនរងគ្រោះមិននៅផ្ទះដោយជាប់រវល់ទៅធ្វើការនៅរោងចក្របាត់ ពេលនោះជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនរួចហើយ ក៏បានទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះជាបន្តបន្ទាប់រហូតបានសម្រេចចំនួន៣ដង បណ្តាលឱ្យជនរងគ្រោះឈឺផ្សាត្រង់ប្រដាប់ភេទយ៉ាងខ្លាំង ហើយជនសង្ស័យបានគំរាមកំហែងជនរងគ្រោះទៀតថា បើហ៊ានប្រាប់ម្តាយឱ្យដឹងនឹងអារ.កសម្លាប់ចោល។ លុះក្រោយមកដោយឃើញអការកូនស្រីមានសភាពស្លេកស្លាំង ទើបម្តាយចេះតែជជីកសួរ ទើបជនរងគ្រោះបានរៀបរាប់ប្រាប់ម្តាយឱ្យបានដឹងរឿងខាងលើ។ ភ្លាមៗនោះ ស្ត្រីជាម្តាយក៏បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដើមមៀនឱ្យចុះឃាត់ខ្លួនជនសង្ស័យដែលជាឪពុកចុងយកទៅសាកសួរនិងចាត់ការតាមនីតិវិធី។
តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើកូនដើមរបស់ប្រពន្ធខ្លួនប្រាកដមែន តែរំលោភបានសម្រេចតែ២ដងប៉ុណ្ណោះ ៕
ដោយ៖ ស្អាងជ័យ