ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបសម្រេចគោលដៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋពេញវ័យបានចំនួន៧០%

ចែករំលែក៖

ឥពលរដ្ឋពេញវ័យចំនួន៧០% នៅក្នុងសហគមន៍អឺរ៉ុបបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់គ្រាន់ និងជាង២៥០លាននាក់មានអង់ទីគ័រការពារគ្រប់គ្រាន់។
សហគមន៍អឺរ៉ុប កាលពីថ្ងៃទី៣១ខែសីហា បានចេញសេចក្តីប្រកាសថា ប្រទេសនៅក្នុងតំបន់បានសម្រេចគោលដៅចាក់វ៉ាក់សាំង ជូនពលរដ្ឋពេញវ័យឲ្យបាន៧០%។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលក្រុមអ្នកជំនាញសុខាភិបាលបារម្ភពីការឆ្លងកូវីដ-១៩ ថ្មី អាចសម្លាប់មនុស្សរាប់សិបពាន់នាក់ទៀតនៅក្នុងតំបន់អឺរ៉ុបចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ២០២១។
គោលដៅដែលមេដឹកនាំសហគមន៍អឺរ៉ុបកំណត់ចេញកាលពីខែឧសភាឆ្នាំ២០២១ ស្តីពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ចំនួនពីរដូសជូនពលរដ្ឋឱ្យបាន ៧០%នោះ ពេល នេះបានសម្រេចគោលដៅហើយនៅថ្ងៃទី៣១ខែសីហា ។ ទាំងនោះជាមូលដ្ឋានគ្រឹះដែលប្រធានសហគមន៍អឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីល្ងាចថ្ងៃទី៣១ខែសីហា នៅទីក្រុង Brussels ។ ប៉ុន្តែលោកស្រី បានព្រមានថា ការប្រឈមនឹងករណីឆ្លងខ្លាំងនៅក្នុងតំបន់នៅតែមានដដែល។
លោកស្រី Ursula von der Leyen បញ្ជាក់ថា «ពលរដ្ឋអឺរ៉ុប ៧០% បានចាក់វ៉ាក់សាំងគ្រប់ពីរដូសហើយ ក្នុងនោះមាន២៥០លាននាក់មានអង់ទីគ័រការពារគ្រប់គ្រាន់។ ទាំងនោះជាជោគជ័យមួយយ៉ាងធំធេងចំពោះសហគមន៍អឺរ៉ុបដែលបានធ្វើការរួមគ្នាក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ ដូច្នេះយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលជាថ្មី ។
បច្ចុប្បន្នមាន១០ប្រទេសដែលបានចាក់វ៉ាក់សាំងបានច្រើនជាងគេបំផុតលើពិភពលោក ក្នុងនោះមាន៣ប្រទេសស្ថិតនៅក្នុងសហគមន៍អឺរ៉ុប គឺព័រទុយហ្គាល់បានចាក់វ៉ាក់សាំងជូនពលរដ្ឋ៨៤,៥៤% ។ អេស្ប៉ាញចាក់ជូនពលរដ្ឋបាន៧៧,៧៥% និងសាធារណរដ្ឋអៀរឡង់មាន៧៣,៨២%។ ក្រៅពីនេះមានប្រទេសជាច្រើនផ្សេងទៀតដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋលើសពី៧០% មានដូចជា ហ្វាំងឡង់ បែលហ្ស៊ិក បារាំង អាល្លឺម៉ង់…៕

រូបថត៖El Pais.

ដោយ៖ធីរីណា(រូបថត៖ AFP/VNA)


ចែករំលែក៖