ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី និងលោកស្រី ព្រមទាំងសប្បុរសជន​ បានអញ្ជេីញប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០២១​ លោក ហ៊ុន ម៉ានី និងលោកស្រី ព្រមទាំងសប្បុរសជន​ បានអញ្ជេីញប្រគល់អំណោយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។

 សូមបញ្ជាក់ថា, ជំនួសមុខ ឱ្យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានសេចក្ដីសោមនស្សរីករាយ ឥតឧបមាចំពោះសន្ដានចិត្តដ៏ថ្លៃថ្លារបស់ លោក និងលោកស្រី ព្រមទាំងសប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកាចំនួន ៣,០០០ (បីពាន់) ដុល្លារ អង្ករចំនួន ១៤.៥ តោន ត្រីខកំប៉ុងចំនួន ២០០ (ពីររយ) កេស អាវភ្លៀងចំនួន ១,០០០ (មួយពាន់) អាវ ភេសជ្ជៈកូកាកូឡាចំនួន ២០០ (ពីររយ) កេស ទឹកសម្លាប់មេរោគចំនួន ២ (ពីរ) ធុង និងវីតាមីនC ចំនួន ៥ (ប្រាំ) កេស សម្រាប់ ប្រើប្រាស់ ក្នុងការ បង្ការ និង ទប់ស្កាត់ ការឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩ ។

កាយវិការដ៏ឧត្ដុងឧត្ដមនេះ ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលបានឆ្លៀតឱកាសពីការមមាញឹកចូលរួមគៀគរ សប្បុរសជន ជួយបំពេញ ការខ្វះខាត របស់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមានស្មារតី និងឆន្ទៈក្នុងការបំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋបន្ថែមទៀត។

ឆឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ឯក ស​ ថេត​  ក្នុងនាមកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ លោក និងលោកស្រី ព្រមទាំងសប្បុរសជន សូមឱ្យមានសុខភាពល្អ និងសម្រេចបាន ជោគជ័យ គ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន​ ។ 

ននៅក្នុងពិធីនេះដែរលោក ហ៊ុន​ ម៉ានី​ ក៏បានថ្លែងអំណរគុណ​ និងកោតសរសេីរ​ ដល់ការលះបង់ដ៏ធំធេងរបស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្នុងការការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ​ ជាពិសេសកម្លាំងដែលបានការពារតាមគោលដៅបិទខ្ទប់​ គោលដៅព្យាបាល​ គោលដៅចត្តាឡីស័ក​ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ១៩​ ៕

ដោយ ៖ សិលា


ចែករំលែក៖