ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីជួញដូរសារធាតុញៀនការឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង១០:៣០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១  នៅចំណុច ផ្លូវលំ ក្រុម១០ ភូមិ លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះ សុខ វិទូ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្រោយផ្សារច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវមុខរបររត់ឡំប្រឺតា(អវិជ្ជមានកូវីដ-១៩)។

សំភារៈដកហូតរួមមាន ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ និងម៉ូតូឡំប្រឺតា០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IH-6335។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ភារ៉ា


ចែករំលែក៖