ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖
១-ស្រ្តីជនជាតិខ្មែរ ឈ្មោះ នួន ស្រីណែត អាយុ ៣៦ឆ្នាំ នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ស្រ្តីរូបនេះ មានប្រវត្តិព្យាបាលជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃធ្ងន់ធ្ងរ(ប្រវត្តិធ្លាប់លាងឈាម)។ នៅ · ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាពហត់ ដង្ហក់ ត្រូវក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ត រហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឪ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមបច្ចេកទេសយ៉ាងយក ចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:០០នាទី។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ នួន ស្រីណែត អាយុ ៣៦ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារវិជ្ជមានកូវីដ-១៩ និងជាមជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃធ្ងន់ធ្ងរ។ ២-បុរសជនជាតិខ្មែរ ឈ្មោះ យឿន ឃឹម អាយុ ៨៧ឆ្នាំ នៅភូមិអូរពីរ ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បុរសនេះ មានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២១ បុរសរូបនេះ មានសភាពហត់ ដង្ហក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័ស កូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយក ចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ០៦:២០នាទី។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ យឿន ឃឹម អាយុ ៨៧ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ មានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម រ៉ាំរ៉ៃ ផងដែរ។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ អ្នកប្រមាញ់