ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករបាល់ទាត់ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតទាំង១០នៅលើពិភពលោកក្នុងឆ្នាំ២០២១

ចែករំលែក៖

នៅក្នុងបញ្ជីកីឡាករបាល់ទាត់ដែលមានប្រាក់ឈ្នួលច្រើនជាងគេបំផុតលើពិភពលោកគឺតារាឆ្នើមនៅ La Liga ៣រូបជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ខណៈដែលចលនាថ្មីៗបានផ្លាស់ប្តូរលំដាប់នៃបញ្ជីឈ្មោះទាំងនេះ។

តួលេខទាំងនេះត្រូវបានប្រមូលដោយទិន្នន័យដែលត្រូវបានបំលែងទៅជាប្រាក់ដុល្លារ។ ទិន្នន័យនេះគឺជាប្រាក់មុនពេលបង់ពន្ធ ហើយមិនរាប់បញ្ចូលថ្លៃបន្ថែមការទូទាត់ ឬប្រាក់រង្វាន់ទេ។ លើសពីនេះទាំងនេះគឺជាកីឡាករដែលមានប្រាក់ឈ្នួលមូលដ្ឋានច្រើនបំផុតមិនចាំបាច់អ្នកដែលរកបានច្រើនបំផុតដូចជាការឧបត្ថម្ភ និងកិច្ចព្រមព្រៀងគាំទ្រក៏មិនត្រូវបានបញ្ចូលដែរ។

ខាងក្រោមនេះគឺជាឈ្មោះកីឡាករដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេទាំង១០រូបប្រចាំឆ្នាំ២០២១នេះ៖

១០Robert Lewandowski (Bayern Munich) ទទួលបានប្រាក់ឈ្នួល៤៨៣.០០០ដុល្លារក្នុងសប្តាហ៍

កីឡាករនៅ Bundesliga តែម្នាក់គត់នៅក្នុងបញ្ជីឈ្មោះដែល Lewandowski ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA នៅឆ្នាំ២០២០ និងមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីមិនគួរឱ្យជឿបន្ថែមលើការប្រមូលពានរង្វាន់ធំៗ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Bundesliga ើយបានឈ្នះពានរង្វាន់លីកកំពូលអាល្លឺម៉ង់ក្នុងរយៈពេល៩ឆ្នាំ ដែលធ្លាប់នៅជាមួយ Dortmund និងនៅជាមួយ Bayern Munich

០៩David de Gea (Manchester United) ទទួលបានប្រាក់ឈ្នួល៥១៧.០០០ដុល្លារក្នុងសប្តាហ៍

De Gea គឺជាអ្នកចាំទីដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក។ ក្រុមបិសាចក្រហម Manchester United បានចុះហត្ថលេខាជាមួយគាត់ពីក្លិប Atletico Madrid កាលពីជាងមួយទសវត្សរ៍មុនក្នុងតម្លៃខ្លួនកំណត់ត្រា Premier League សម្រាប់អ្នកចាំទីម្នាក់នេះ ហើយគាត់បានជាប់ជាជម្រើសដំបូងរបស់ក្លិបតាំងពីពេលនោះមក។

០៨Kevin de Bruyne (Manchester City) ទទួលបានប្រាក់ឈ្នួល៥៣១.០០០ដុល្លារក្នុងសប្តាហ៍

ជាមួយនឹងកុងត្រាថ្មីរបស់គាត់ ខ្សែបម្រើបែលហ្ស៊ិកគឺជាអ្នករកចំណូលបានច្រើនជាងគេនៅអង់គ្លេស និងមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្លិបដែលមានអ្នករកចំណូលខ្ពស់ជាច្រើន។

De Bruyne បានក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់សម្រាប់ក្លិប និងមានសារៈសំខាន់នៅក្នុងការឈ្នះពានរង្វាន់លីកចំនួនរបស់ពួកគេក្នុងរយៈពេលឆ្នាំរបស់គាត់នៅ Manchester City

០៧Cristiano Ronaldo (Manchester United) ទទួលបានប្រាក់ឈ្នួល៥៣១.០០០ដុល្លារក្នុងសប្តាហ៍

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានផ្ទេរនៅរដូវក្តៅរបស់គេពីក្លិJuventus ដែលប្រាក់ឈ្នួលរបស់គាត់គឺច្រើនជាងទ្វេដងដែលគាត់បានទៅកាន់ទឹកដី Old Trafford ប៉ុន្តែគាត់នៅតែជាអ្នករកចំណូលបានច្រើនជាងគេនៅ Premier League Ronaldo គឺជាអត្តពលិកម្នាក់ដែលត្រូវបានគេស្គាល់ច្រើនបំផុតនៅលើពិភពលោក ហើយអាចជាកីឡាករបាល់ទាត់ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោកជាមួយនឹងការឧបត្ថម្ភ និងផលប្រយោជន៍ផ្សេងទៀតរបស់គាត់ដែលមានតម្លៃ៤៧០លានដុល្លារក្នុងមួយឆ្នាំ។

០៦Kylian Mbappe (Paris Saint –Germain) ទទួលបានប្រាក់ឈ្នួល៥៦៦.០០០ដុល្លារក្នុងសប្តាហ៍

Mbappe ដែលទទួលបានប្រាក់ខែទាបជាងគេរបស់ក្លិប PSG ប៉ុន្តែនៅតែជាអ្នករកចំណូលបានច្រើនជាងគេទាំង១០នៅទូទាំងពិភពលោក Mbappeប្រាកដជានៅតែស្ថិតនៅក្នុងបញ្ជីនេះយ៉ាងហោចណាស់មួយទសវត្សរ៍ខាងមុខនេះ ទោះរូបគាត់នៅទីណាក៏ដោយប្រសិនបើគាត់នៅលេងបាល់ទាត់។

០៥-Gareth Bale (Real Madrid) ទទួលបានប្រាក់ឈ្នួល៦៩០.០០០ដុល្លារក្នុងសប្តាហ៍

ថ្វីត្បិតតែកេរ្តិ៍ឈ្មោះរបស់គាត់បានរងផលប៉ះពាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែ Bale នៅតែជាកីឡាករម្នាក់ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងការប្រកួតនេះ ហើយបានជ្រៀតចូលក្នុងចំណាត់ថ្នាក់កំពូលទាំងនៃការផ្លាស់ប្តូររបស់ Ronaldo ទៅ Manchester United

០៤Antoine Griezmann (Barcelona) ទទួលបានប្រាក់ឈ្នួល៧៩៣.០០០ដុល្លារក្នុងសប្តាហ៍

បន្ទាប់ពីការចាកចេញរបស់ Lionel Messi កីឡាករ Griezmann គឺជាអ្នកតំណាងតែម្នាក់គត់របស់ក្រុម Barcelona នៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០។ ប្រាក់ឈ្នួលដ៏ច្រើនរបស់គាត់គឺជាបន្ទុកសម្រាប់ក្លិបកាតាឡាន់មួយនេះ ហើយបន្ទាប់ពីប៉ុន្មានឆ្នាំដែលខកចិត្តគាត់ត្រូវចាប់ផ្តើមផ្តល់ប្រាក់ឈ្នួលយ៉ាងច្រើននៅរដូវកាលនេះ ។

០៣Luis Suarez (Atletico Madrid) ទទួលបានប្រាក់ឈ្នួល៧៩៣.០០០ដុល្លារក្នុងសប្តាហ៍

ប្រហែលជាការភ្ញាក់ផ្អើលមួយនៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣ ដែល Suarez បានបង្ហាញថា Atletico Madrid បានចំណាយប្រាក់របស់ពួកគេយ៉ាងល្អហើយថាគាត់នៅតែអាចធ្វើបាននៅកម្រិតកំពូល។ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចាកចេញពី Barcelona, Suarez បានធ្វើឱ្យអតីតក្លិបរបស់ Griezmann មានភាពប្រសើរឡើងដោយជួយឱ្យពួកគេឈ្នះពានរង្វាន់ La Liga នៅក្នុងរដូវកាលដំបូងរបស់គាត់។

០២Neymar (Paris Saint –Germain) ទទួលបានប្រាក់ឈ្នួល៨៣៦.០០០ដុល្លារក្នុងសប្តាហ៍

Neymar ពេលនេះគឺស្ថិតនៅលំដាប់ទី២បន្ទាប់ពីមិត្តរួមក្រុមថ្មីរបស់គេ បន្ទាប់ពីកីឡាករ Ronaldo បាត់បង់តំណែងលេខ ២របស់គាត់។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះគឺជាតារាលំដាប់ពិភពលោក ប៉ុន្តែមិនអាចប្រកួតប្រជែងជាមួយរ៉ូណាល់ដូបានឡើយទាក់ទងនឹងកិច្ចព្រមព្រៀងឧបត្ថម្ភផ្សេងៗ

០១Lionel Messi (Paris Saint Germain) ទទួលបានប្រាក់ឈ្នួល១.៣២៥.០០០ដុល្លារក្នុង១សប្តាហ៍

Lionel Messi បានក្លាយជាកីឡាករមានប្រាក់ឈ្នួលច្រើនបំផុតនៅលើពិភពលោកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនគឺជាកីឡាករបាល់ទាត់តែម្នាក់គត់ដែលអាចរកចំណូលបានជាង១លានដុល្លារក្នុងមួយសប្តាហ៍ ហើយប្រាក់រង្វាន់និងការឧបត្ថម្ភរបស់គាត់នឹងធ្វើឱ្យតួលេខនេះកាន់តែខ្ពស់ថែមទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ MARCA)

 


ចែករំលែក៖