ខេត្តឧត្តរមានជ័យ៖ នៅស្រុកអន្លង់វែងក្នុងសហគមន៍បានផ្ទុះកូវីដ១៩ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធននេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះថា៖ គិតត្រឹមរយៈពេលម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ផ្ទុះក្នុងសហគមន៍ (ទីប្រជុំជន និងតាមលំនៅដ្ឋាន) រហូតដល់ចំនួន ៦០ ករណី នៅស្រុកអន្លង់វែង។
សេចក្តីជូនដំណឹងខាងលើនេះបញ្ចាក់ថាបច្ចុប្បន្ន តំបន់ផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ទាំងនោះ អាជ្ញាធរបានសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្នហើយ ដើម្បីបង្ការការទប់ស្កាត់ ការឆ្លងរាលដាលបន្តចូល ក្នុងសហគមន៍ ផ្សេងទៀត។
គួរបញ្ជាក់ថា ខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១មាន ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តមួយនេះ មានចំនួន ៦.៧១៧ នាក់, ចំនួន ៥.៥១៣ ករណី នាំចូលពីខាងក្រៅ , ចំនួន ១.២០៤ ករណី ឆ្លងក្នុងសហគមន៍, ចំនួន ៣.២១៧ ករណី ជាសះស្បើយ និងចំនួន ១.៣៨៥ ហើយអ្នកកំពុងសម្រាកព្យាបាល មួយចំនួននិងចំនួន ១២ ករណី បានស្លាប់៕
ដោយ៖អរុណរះ