ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo បំបែកឯតទគ្គកម្មពិភពលោកដោយរកបាន១១១គ្រាប់សម្រាប់ជម្រើសជាតិ

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការស៊ុតបាល់បញ្ចូលទីក្នុងក្រកួតបាល់ទាត់អន្តរជាតិបុរស ខណៈដែលរូបគេបានរកគ្រាប់បាល់ទី១១០ និងទី១១១របស់គាត់សម្រាប់ក្រុមព័រទុយហ្គាល់ក្នុងជ័យជម្នះក្នុងការប្រកួតជម្រុះ World Cup តំបន់អឺរ៉ុប ក្នុងលទ្ធផល ២-១ លើក្រុមសាធារណរដ្ឋអៀរឡង់។

កីឡាករវ័យ៣៦ឆ្នាំរូបនេះបានរកគ្រាប់បាល់ចុងម៉ោង២គ្រាប់ដើម្បីបំបែក និងពង្រីកកំណត់ត្រាបន្ទាប់ពីគាត់បានស៊ុតបាល់ប៉េណាល់ទីសង្គ្រោះដោយអ្នកចាំទី Gavin Bazunu ។ អតីតកីឡាករ Ali Daei ដែលស៊ុតបញ្ចូលទីបាន១០៩គ្រាប់ឱ្យអ៊ីរ៉ង់ចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៦ បានរក្សាកំណត់ត្រាដែលត្រូវរ៉ូណាល់ដូតាមស្មើកាលពីប្រកួតយូរ៉ូ២០២០កន្លងទៅ។

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ក៏បានតាមស្មើកំណត់ត្រាអឺរ៉ុបរបស់កីឡាករ Sergio Ramos ចំពោះការបង្ហាញខ្លួនលើកទី១៨០របស់ព័រទុយហ្គាល់។ ឯតទគ្គកម្មពិភពលោកដែលត្រូវបានផ្តល់សច្ចាប័នដោយ FIFA នៅរដូវក្តៅនេះគឺជាការប្រកួតរបស់កីឡាករម៉ាឡេស៊ីបង្ហាញខ្លួន១៩៥លើកដែលឈ្នះដោយ Soh Chin Ann នៅចន្លោះឆ្នាំ១៩៦៩ និងឆ្នាំ១៩៨៤ ។

រ៉ូណាល់ដូដែលបានចូលរួមជាមួយ Man United ពី Juventus ហើយអតីតកីឡាករ Ali Daei គឺជាកីឡាករបុរសតែម្នាក់គត់ដែលអាចរកគ្រាប់បាល់អន្តរជាតិបាន៩០គ្រាប់ ឬច្រើនជាងនេះ។ គាត់បាននិយាយថាខ្ញុំសប្បាយចិត្តណាស់មិនត្រឹមតែដោយសារតែខ្ញុំបានឈ្នះឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពេលពិសេសដែលយើងមាន។ គ្រាប់បាល់ពីរគ្រាប់នៅចុងការប្រកួត ខ្ញុំត្រូវតែកោតសរសើរនូវអ្វីដែលក្រុមបានធ្វើ យើងជឿជាក់រហូតដល់ទីបញ្ចប់ ខ្ញុំពិតជារីករាយណាស់

អតីតខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Real Madrid ក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រជើងឯកអឺរ៉ុប(១៤គ្រាប់) និងនៅក្នុងព្រឹត្តិការណ៍យូរ៉ូ និង World Cup រួមបញ្ចូលគ្នា (២១គ្រាប់)

ដោយ ៖ ភាៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖