ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួច( ម៉ូតូSUZUKInex )  របស់ប្រជាពលរដ្នត្រូវ កម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួននៅថ្ងៃទី០២ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង ៤៥នាទី នៅចំណុចផ្ទះជួលផ្លូវ៩០៧ ក្រុមទី ៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ 

ជនរងគ្រោះ ឈ្មោះសុង សំរ៉ស់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ បន្ទប់ជួលក្រុម៥  ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ សុខ ខួច ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះ៨៦Eo ផ្លូវ១៤១ សង្កាត់អូរឫស្សី១ ខណ្ឧ៧មករា (មានសារធាតុញៀន ) អវិជ្ជមានកូវីដ-១៩ ។

     *សំភារៈ ដក ហូតមាន ៖

_ដែកសំបែតចុងស្រួចចំនួន០១  

_សោរខ្សៀលេខ៨ចំនួន០១

_សោរលេខ៨ចំនួន០១

_ដងា្កប់ចំនួន០១

_ទុរវីសចំនួន០២+ខ្សៀសំរាប់ដោះប៊ូសុីម៉ូតូចំនួន០១

_ក្រាមសរថា្ល០១កញ្ចប់ថង់តូច

_ម៉ូតូ០១គ្រឿងម៉ាកSUZUKI.nex ពណ៌ទឹកប្រាក់(ស៊េរី២០១៩) សា្លកលេខភ្នំពេញ1HV.9725 (របស់ជនរងគ្រោះ ) ។ 

 បើតាម លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន នៅថ្ងៃខែឆ្នាំ ខាងលើជនរងគ្រោះ បានទុកម៉ូតូនៅខាងក្រោមបន្ទប់ជួលនៅចំណុចកេីតហេតុខាងលេី រួចក៏ដើរឡើងទៅបន្ទប់ជាន់ទី១ស្រាប់តែមានជនសង្ស័យបានដេីរចេញពីក្រៅមកដល់ចំណុចកេីតហេតុឃេីញម៉ូតូជនរងគ្រោះចតទុកខាងក្រោមបន្ទប់ជួល ស្ងាត់ពុំមានមនុស្សបានធ្វេីសកម្មភាពលួចប្រើដែកសំប៉ែតចុងស្រួចកាច់បំបែកសោរកុងតាក់ម៉ូតូ បានហើយជិះ ត្រូវម្ចាស់ម៉ូតូឃើញក៏ស្រែកចោរៗ កំលាំងល្បាតប៉ុសិ្ត៍អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ០១នាក់យកមកប៉ុសិ្ត៍ទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី  ។

  ចំពោះមុខផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ចូនតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖