ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​បទល្មើស​បច្ចេកវិទ្យា​៖​ ខ្សែសម្រាប់ភ្ជាប់ឧបករណ៍បច្ចេកវិទ្យាអាចត្រូវបានកែច្នៃដើម្បីលួចទាញយកទិន្នន័យ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយកដ្ឋាន​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ MG បានបង្ហាញថា ពួកគេអាចធ្វើការកែច្នៃខ្សែសម្រាប់ភ្ជាប់ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple មានដូចជាខ្សែប្រភេទ Lightning និង USB-C ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលអ្នកប្រើប្រាស់វាយបញ្ចូលលេខសម្ងាត់ឬព័ត៌មានផ្សេងៗ។ 

ពួកគេបានឱ្យឈ្មោះខ្សែដែលបានកែច្នៃនេះថាខ្សែ OMG ហើយវាជាមានបង្កប់មកជាមួយនឹងបន្ទះឈីបតូចមួយដែលអាចបង្កើត Wi-Fi hotspot ដែលអាចឱ្យជនខិលខូចភ្ជាប់ដើម្បីទាញយកទិន្នន័យ។ ការកែច្នៃនេះបង្ហាញឱ្យឃើញថា ទោះបីជាខ្សែប្រភេទ USB-C ដែលមិនមានទំហំធំក្ដី ក៏ក្រុមអ្នកស្រាវជ្រាវអាចនៅតែធ្វើការកែច្នៃបន្ថែមបន្ទះឈីបបានទៀត។

ជាមួយគ្នានេះ​ នាយកដ្ឋាន​បទល្មើស​បច្ចេកវិទ្យា​ បានសង្កត់ធ្ងន់ថា​ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា លោកអ្នកគួរតែចៀសវាងប្រើខ្សែភ្ជាប់ដែលមាននៅទីសាធារណៈ ព្រោះជនខិលខូចអាចលួចបន្លំដាក់ខ្សែដែលបានកែច្នៃនៅទីនោះ ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលលោកអ្នកប្រើឧបករណ៍ទាំងនោះ៕

ដោយ​៖សហការី​


ចែករំលែក៖