ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះថា អាជ្ញាធរមូលដ្ឋាន បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១៤៧នាក់ និងអ្នកជាសះស្បេីយចំនួន ២២២នាក់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ បានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១៤៧នាក់បន្ថែមទៀត ដែលដែលឆ្លងជាសហគមន៍ព្រឹត្តិការណ៍ ២០កុម្ភៈ និងមានអ្នកជំងឺ ២២២នាក់ត្រូវបានជាសះស្បើយជំងឺកូវីដ-១៩។
ចំពោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោម៖អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមាន ខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
នៅខាងក្រោមនេះ ជាតារាងឈ្មោះអ្នកកេីតជំងឺកូវីដ-១៩ សរុបចំនួន ១៤៧នាក់ និងអ្នកជំងឺជាស្បះស្បេីយ ២២២នាក់៖
ដោយ៖សហការី