ព័ត៌មានទាន់ហេតុការណ៍៖

លោក នុត​ ពុធដារ៉ា​ ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងរៀបចំមណ្ឌលចត្តាឡីស័ក និងត្រៀមរៀបចំការបើកសាលារៀន នៅក្នុងស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្ដាល​ ៖​ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យបាលថ្មី នៅក្នុងស្រុកល្វាឯម និងត្រួតពិនិត្យការរៀបចំបើកអោយមានការបង្រៀននៅតាមសាលារៀន ក្នុងតំបន់ដែលមានហានិភ័យទាប ព្រមទាំងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ នៅនៅក្នុងស្រុកល្វាឯ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៩១នាក់​ (ឆ្លងសហគមន៍​:​ ​​៣២៦​ និង​ នាំចូល:​ ១៦៥) និងមានជាសះស្បេីយ​ ៣៩៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៤៤១៧​ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៨៩៨៩៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​៩នាក់​ សរុប​ស្លាប់១៩៣៧នាក់ ។ 

សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2124233 ស្មេីនឹង​ 125694  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៣,៧៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨១,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

 ដោយ​ ៖​ សិលា


ចែករំលែក៖