ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនចំនួន២១១.២តោន !

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនចំនួន២១១.២តោន ! 

ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា, បើយោងតាមរបាយការណ៍តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប១៦.៣ម៉ឺនតោន ដែលមានកំណើន២៥១.០៣%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនចំនួន២១១.២តោន។ 

ស្ថានទូតចិនប្រចាំកម្ពុជា បន្តថា, កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។ កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។ កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់៨៧.៦ម៉ឺនតោន ដែលមានកំណើន៣៤០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនមានចំនួនប្រមាណ៣៦៣៩តោន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕ 

ដោយ ៖ សិលា


ចែករំលែក៖