ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់គេជួយសង្គ្រោះនៅស្ពានជ្រោយចង្វាបានលុយ​ ឥឡូវមកព្យាយាមលោតសម្លាប់ខ្លួននៅស្ពានច្បារអំពៅថ្មីគេជួយសង្គ្រោះបានលុយទៀត​

ចែករំលែក៖

 

     ភ្នំពេញ​ ៖​ បេីយេីងនិយាយពីសិលធម៌​ ជួយគ្នាក្នុងគ្រាលំបាក​ និងមិនយកភ្នែកមេីល​… បងប្អូនប្រជាពលរដ្ឋ​ភាគច្រេីន​ ព្រមទាំងអាជ្ញាធរមូលដ្ឋានតែងតែជួយជ្រុំជ្រែងសង្គ្រោះ​ឲ្យទាន់ពេលវេលា ។ តែផ្ទុយទៅវិញមានបុរសម្នាក់ធ្លាប់ព្យាយាមទៅលោតទឹកនៅស្ពានជ្រោយចង្វា​ម្ដងមកហេីយ​តែត្រូវប្រជាពលរដ្ឋជួយនិយាយលួងលោម​និងឲ្យថវិកាមួយចំនួនផងដែរ​ ។ ក្រោយមកនៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បុរសខាងលេីបានមកសាករកលោតទឹកលេីស្ពានច្បារអំពៅ​ ហៅស្ពានថ្មីព្រះមុន្នីវង្ស​ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ​ ម្ដងទៀត តែមិនបានសម្រេចគ្រាន់តែប៉ូលិស​ និងអ្នកសារព័ត៌មានរៃលុយឲ្យ​ក៏ឡើងមកវិញភ្លាម​ ដោយផ្លាស់ប្តូរគំនិតគិតវែងចង់រស់សារជាថ្មី​ ។ 

    បុរសខាងលើនេះបាននិយាយប្រាប់អ្នកសារព័ត៌មានទាំងស្នាមញញឹមថា​ ខ្លួនមានឈ្មោះ ប៉ុច អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។​ ដោយមូលហេតុដែលរូបគេចង់សម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតចោលកូនៗជាទីស្រលាញ់​ គឺដោយសារតែខឹងប្រពន្ធសុំលែងលះជាមួយនិងរូបគាត់​ ។ 

  ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានជួយសង្គ្រោះនិងដឹងថាបុរសខាងលេីនេះគ្មានប្រាក់ត្រឡប់ទៅផ្ទះ ទេីបសមត្ថកិច្ចនិងអ្នកសារព័ត៌មានរៃអង្គាសបានប្រាក់មួយចំនួនជូនគាត់ ដើម្បីធ្វេីជាសាហ៊ុយទៅស្រុកកំណេីតវិញ​តែម្ដង ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖