ព័ត៌មានទាន់ហេតុការណ៍៖

ប្រកបរបរធ្វើចោរលួចកាច់កម៉ូតូគេសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ក្នុងចំណោមគ្នា២នាក់

ចែករំលែក៖

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងចំណោមគ្នា២នាក់ករណីលួចកាច់កយកម៉ូតូ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៣B ផ្លូវបេតុង ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

   សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ហឿន ម៉េងហូរ(ហួរ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅកន្លែងជួសជុលឡាន ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (គ្មានសារធាតុញៀន)  និងម្នាក់ទៀតគេចខ្លួនឈ្មោះម៉ៅ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ពួកគេធ្វើសកម្មភាពកាច់បំបែកសោ.កលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1GN-6934 របស់ជនរងគ្រោះឈ្មោះ ស៊ុយ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៣B ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប៉ុន្តែពេលឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានដកហូតម៉ូតូ០១គ្រឿងម៉ាក ប៊ីត ពណ៌ក្រហមលាយស ផលិតឆ្នំា២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1GX-3609 របស់ជនសង្ស័យ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖