ភ្នំពេញ៖ នៅថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២១នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សារឯករាជ្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្នែកលក់បន្លែត្រីសាច់មនុស្សចំនួន៦៥នាក់ ជាលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់និងរង់ចាំលទ្ធផលនៅម៉ាសុីនធំ៧២ម៉ោងបន្តទៀត។
អាជ្ញាធរបានឱ្យដឹងថា មូលហេតុនិងឈានដល់ការចុះយកសំណាកអាជីវករផ្សារខាងលេីនេះដោយសារមាននាក់ជំងឺ delta ចូលមកទិញម្ហូបនៅផ្សារនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕
ដោយ៖សុខាសែនជ័យ