ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋទីទាល់ក្រ ៥២គ្រួសារ នៅសង្កាត់កំបូល ទទួលអំណោយសប្បុរសធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានីហ៊ុនសែន តាមរយៈរដ្ឋបាលខណ្ឌកំបូល ក្នុងអំឡុងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋទីទាល់ក្រីក្រចំនួន៥២ គ្រួសារ  ស្ថិតនៅភូមិទួលសាម៉  សង្កាត់កំបូល បាន មកទទួលអំណោយសប្បុរសធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានីហ៊ុនសែន ក្នុងអំឡុងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានអនុសាខាកាកបាទ ក្រហមខណ្ឌកំបូល. នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ។ 

     ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានមានប្រសាសន៏ថា៖ ថ្ងៃនេះរដ្ឋបាលខណ្ឌកំបូល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ លោក ឃួង ស្រេង  អភិបាល រាជធានីភ្នំពេញ ដើម្បីបងប្អូនយកទៅដោះស្រាយក្នុងជីវភាព ក្នុងអំឡុងពេល ជំងឺកូវីដ-១៩ បានមួយគ្រាផងដែរ ។

លោកអភិបាលក៏បានណែនាំដល់បងប្អូនអោយអនុវត្តន៍វិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ បេីមិនចាំបាច់កុំចេញក្រៅផ្ទះ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

    ក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា ប្រធាន អនុសាខាកាកបាទក្រហមខណ្ឌកំបូល បាន ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែល ជានិច្ច កាលសម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើកកម្ពសកម្រិតជីវៈភាព រស់នៅរបស់បងប្អូន ប្រជាជន នៅមូលដ្ឋាន និងនៅទូទាំងប្រទេសតាម រយៈកិច្ចការងារ អភិវឌ្ឍន៍គ្រប់ វិស័យឥតឈប់ ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេស ការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខា ភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

     អំណោយដែលបានចែកជូនបងប្អូនចំនួន៥២គ្រួសារ ថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន ,អង្ករ២៥ គីឡូក្រាម  ,ទឹកត្រី១យួរ , ត្រីខ កំប៉ុង១យួរ ,មី១កេស,ថ្នាំពេទ្យ១ឈុត ៕

ដោយ ៖ សំរិត


ចែករំលែក៖