ព័ត៌មានទាន់ហេតុការណ៍៖

ទុរគតជនពីរនាក់បងប្អូនទទួលអំណោយសប្បុរសធម៌ពី លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ដោយទទួលដំណឹងអំពីការខ្វះខាតរបស់ទុរគតជនពីរនាក់បងប្អូនដែលរស់នៅក្នុងភូមិជួរកណ្តាល​ ឃុំកោះពីរ​ ស្រុកក្រូចឆ្មា​ ខេត្តត្បូងឃ្មុំ​ គឺលោកតា ដូង ញ័រ មានអាយុ  ៧៩ឆ្នាំ​ និងយាយ​ ដូង​ ត្រាវ​ អាយុ៦៩ឆ្នាំ​   ទើបនាព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ណែនាំអោយលោក ជិន ប៊ុន ធឿន និងក្រុមការងារមនុស្សធម៌ចុះជួប ព្រមទាំងនាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកយាយ លោកតា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បានមួយរយៈ ។ 

អំណោយដែលប្រគល់ជូនគាត់ទាំងពីរនាក់នូវពេលនេះមានសម្ភារៈផ្ទះទេវតា ០១ ឈុតធំមានដូចជា៖

១-អង្ករ ១០០គីឡូ

២-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង

៣-វិទ្យុស្តាប់ ០១ គ្រឿង

៤-ស្ករសចំនួន ៥គីឡូ

៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ

៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ

៧-តែ ១០កញ្ចប់តូច

៨-មី ចំនួន ០៥កេសតូច

៩-ត្រីខ ចំនួន ១០០កំប៉ុង

១០-កន្ទេល ០២ 

១១-ខ្នើយ ០២

១២-ម៉ុង ០២ 

១៣-ភួយ ០២

១៤-ពូក ០១ 

១៥-ស្បែកជើង ០១គូរ

១៦-ទឹកស៊ីអុីវ ០៣យួរ

១៧-ឆ្នាំងបាយ ០២ 

១៨-កំសៀវទឹក ០១ 

១៩-កាធុនទឹកដែក ០១ 

២០-ខ្ទះឆា ០១

២១-ស្លាបព្រា និង សម ០១ ឈុត 

២២-វែកបាយ ០១ 

២៣-ច្រាសដុសធ្មេញ ០៥ឈុត

២៤-សាប៊ូ ១២ដុំ 

២៥-ថវិកាចំនួន ៥០ម៉ឺនរៀល។ 

សូមបញ្ជាក់ផងដែរថាៈ យាយតាជាបងប្អូនបង្កេីតនឹងគ្នា​ ហេីយក៏នៅលីវទាំងពីរនាក់ផងដែរ​ ដែលពួកគាត់កំពុងរស់នៅលេីផ្ទះខ្ទមចាស់ទ្រុឌទ្រោមមួយដែលជាកេរសល់ពីឪពុកម្តាយ​ ។

សព្វថ្ងៃលោកទាំងពីរមានមុខរបរជាកម្មករសុីឈ្នួលកាច់ថ្នាំជក់បានប្រាក់កំរ៉ៃសម្រាប់ចិញ្ចឹមជីវិត​ ។ ហើយជីវភាពរស់នៅសព្វថ្ងៃនេះ​ មួយផ្នែកទៀតបានអ្នកភូមិជិតខាង​ និងអាជ្ញាធរដែនដីជួយទំនុកបម្រុងជាស្បៀងអាហារខ្លះៗផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖