ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីណែនាំបន្ថែម ស្ដីពី «ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) ជំនាន់ទី២៦ និង(បរិញ្ញាបត្រ+២) ជំនាន់ទី១»

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈ page ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រឡងសាកល្បងលើកទី១ នៅថ្ងៃទី៧ កញ្ញា ការប្រឡងសាកល្បងលើកទី២ នៅថ្ងៃទី១២ ខែកញ្ញា និងការប្រឡងផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំបេក្ខជនទស្សនាវីដេអូដែលនឹងបង្ហាញសេចក្តីណែនាំស្តីពី «របៀបចូលទៅកាន់ការប្រឡងអនឡាញ» ដូចខាងក្រោម៖

១- បើក Browser រួចវាយអាសយដ្ឋាន exam.itc.edu.kh 

២- ត្រង់ Username សូមវាយលេខទូរសព្ទបេក្ខជនពេលដាក់ពាក្យ (បើពេលដាក់ពាក្យ បេក្ខជនបានដាក់ លេខ២ខ្សែ នោះសូមសាកម្តង១ខ្សែ)

៣- ត្រង់ Password ឬលេខសម្ងាត់ សូមបេក្ខជនវាយ ឆ្នាំខែថ្ងៃកំណើត មានចំនួន៨ខ្ទង់ជាអក្សរឡាតាំង (ឧទាហរណ៍៖ បេក្ខជនកើតនៅ    ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ១៩៩៥ នោះសូមវាយ 19950220)

៤- ក្រោយពេលចូលប្រព័ន្ធបានជោគជ័យ តម្រូវឱ្យបេក្ខជន ប្តូរលេខសម្ងាត់ចាស់ ជំនួសដោយ លេខសម្ងាត់ថ្មី ដែលបេក្ខជនត្រូវកត់ត្រាទុក និងចងចាំឱ្យបានច្បាស់ ព្រោះលេខសម្ងាត់ថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់ សម្រាប់ការចូលប្រព័ន្ធប្រឡងលើកក្រោយៗទៀត រហូតដល់ចប់ការប្រឡង៕

ដោយ ៖ សិលា


ចែករំលែក៖