ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ កញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញសំរាប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ(ស្វាមីឬភរិយា)នៅក្នុងរាជធានីភ្នំពេញ ។ ក្នុងថ្ងៃដំបូងនេះគេបានឃើញពួកគាត់បានមកទទួលការចាក់វ៉ាក់សាំងនេះ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញយ៉ាងច្រើន នៅតាមមណ្ឌលដែលបានកំណត់ រួមជាមួយ រក្សាគម្លាតសុវត្ថិភាព ផងដែរ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក្នុងសកម្មភាពចុះពិនិត្យទីតាំងចាក់វ៉ាក់ សាំង នៃមណ្ឌលវត្ដកំបូល សង្កាត់កំបូល នាព្រឹកថ្ងៃទី០៦ កញ្ញាឆ្នាំ២០២១នេះ បានមាន ប្រសាសន៍ឲ្យដឹងថា ៖ នៅមណ្ឌលវត្ដកំបូល មានមន្ត្រីរាជការ គ្រូប ង្រៀន និង បុគ្គលិកចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញបានមក ចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញជាច្រើននាក់ ។
លោកបន្តថា៖ ស្របពេលនៃការចាក់វ៉ាក់ សាំងដូសទី៣ ឬដុសជំនួញ សម្រាប់មន្ត្រីរាជការនេះ នៅមណ្ឌលវត្ដកំបូល ក៏បានទទួលការចាក់វ៉ាក់សាំងជូនយុវវ័យដែលមានអាយុពី ១២ឆ្នាំទៅ១៧ឆ្នាំ ចាក់សាំងដូសទី២ ផងដែរ ។
លោកបានបញ្ជាក់ថា៖ យើងបាន ប្រជុំបែងចែកភារកិច្ចរួចជាស្រេច ហើយ ពោលគឺ នៅមណ្ឌលវត្ដកំបូល ត្រូវបានបែងចែកជា៤ កន្លែង នោះគឺទីតាំងសម្រាប់ចាក់ជូន មន្ត្រីរាជការ និងទីតាំងសម្រាប់ចាក់ ជូន កុមារអាយុ ១២ឆ្នាំ ដល់ក្រោម១៨ ឆ្នាំដើម្បីឲ្យមានសណ្តាប់ធ្នាប់ និងងាយស្រួលបំពេញការងាររបស់ក្រុមគ្រូពេទ្យ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានបញ្ជាក់ឲ្យដឹងថា៖ មន្ត្រីរាជការចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចាក់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៩កញ្ញានេះ ហើយសម្រាប់ប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ នឹងចាប់ផ្ដើមចាក់ដុសទី៣ឬដុសជំរុញ នៅថ្ងៃទី០៩រហូតដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១នេះដែរ ។
ដូច្នេះក្នុងនាមលោក តំណាងឲ្យរដ្ឋបាល ខណ្ឌកំបូល លោក សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រូវចាក់សាំងដុសទី3 ខាងលើនេះ សូមអញ្ជើញរួសរាន់ទៅទទួល ការចាក់វ៉ាក់សាំង តាមការបែងចែកនិងការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយវ៉ាក់សាំងនេះជា វ៉ាក់សាំងដែលបានមកពី ការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីឱ្យបងប្អូនជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩។
ក្នុងសកម្មភាពនេះដែរនៅមណ្ឌលសុខភាពច្បារអំពៅ ក៏ដូចជានៅមណ្ឌសុខភាពផ្សេង ទៀតនៅទូទាំងរាជធានី ក៏មានមន្ត្រីរាជការចំណុះអោយរដ្ឋបាលរាជធានីនិងយុវវ័យពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំទៅទទួលចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ជាមួយរក្សាគម្លាតសុវត្ថិភាពផងដែរ។ ចំណែកនៅមណ្ឌសុខភាព កន្ទោកក៏ មិនខុសពីមណ្ឌសុខភាព នានា នៅក្នុង ខណ្ឌកំបូល ទាំងបូល ផងដែរ ។
សូមបញ្ជាក់ថា ៖បើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ កាល ពីថ្ងៃទី០៤ កញ្ញា គឺបានជម្រុញឲ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋ ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែល បានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដួសទី២រួចរាល់ សូមមកទទួលការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមកម្មវិធី និងទីកន្លែងដែល បានកំណត់ ដោយភ្ជាប់មកជាមួយ រួមមាន (១) ប័ណ្ណចាក់ វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបាន ចាក់វ៉ាក់ សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់ សាំងដូសមូលដ្ឋាន៕
ដោយ ៖ សំរិត