សាធារណរដ្ឋកូរ៉េ ៖ នៅមុននេះបន្តិច ! នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, លោកបានត្រឡប់មកពីសាធារណរដ្ឋកូរ៉េហើយកាលពីយប់ម្សិលមុិញ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំបានធ្វើដំណើរមកទីក្រុងសេអ៊ូលកាលពីយប់មិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា, ខ្ញុំនឹងឆ្លៀតពេលជួបសំណេះសំណាលជាមួយប្រជាជនខ្មែរដែលរស់នៅទីនេះតាមប្រព័ន្ធវីដេអូ និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។
លោកថ្លែងទៀតថា, ខ្ញុំពិតជារីករាយដែលបានមកដល់ទីនេះម្តងទៀត បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅក្នុងឆ្នាំ២០១៩ 🇰🇭 🇰🇷 ៕
ដោយ ៖ សិលា