ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងបង្ហោះម៉ូតូធ្វើឲ្យក្រុមទំនើង២បក្សបើកឆាកឆាកប្រយុទ្ធស៊ីសាច់​ហុតឈាមគ្នារហូតមានអ្នកស្លាប់និងរបួស

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​ក្រុមក្មេងស្ទាវចំនួន២ក្រុមបានបើកការប្រយុទ្ធគ្នាយ៉ាងសាហាវ នេះបេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ ។

ករណីខាងលើនេះបានឲ្យដឹងនៅព្រឹកថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ​២០២១ថា​ មានករណីក្មេង​ទំនើង​ចំនួន​០២​ក្រុម​ ប្រដាប់​ដោយ​កាំបិត ដុំ​ថ្ម ដំបង បាន​ប៉ះ​ប្រយុទ្ធ​គ្នា​យ៉ាង​ឃោរ​ឃៅ កាលពី​វេលា​ម៉ោង​​ជាង​៩​យប់​ថ្ងៃ​ទី០៥ កញ្ញា នៅ​ម្ដុំ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិតក្នុង​តំបន់​ផ្សារ​ទំនើប«​ភូ​ពុ​យ»ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង បណ្ដាល​ឱ្យ​ភាគី​ម្ខាង​ស្លាប់​ម្នាក់​។ 

សមត្ថកិច្ចបាន បន្តថា​ ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ ភាគី​ម្ខាង​មាន​បក្សពួក​ចំនួន​០៣​នាក់ ដែល​គេ​ស្គាល់​០២​នាក់ គឺ​ឈ្មោះ សែន វីរ​: អាយុ​១៩​ឆ្នាំ (​កម្មករ​សំណង់នៅ​ចំណុច​កើតហេតុ​) និង២-ឈ្មោះអា ថា (​របួស​) រីឯ​ម្នាក់​ទៀត​គេ​មិន​ទាន់​ស្គាល់​ននៅឡើយទេហើយក្រុម​នេះបាន ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ស​មួយគ្រឿង។

ដោយឡែក​ ភាគី​ម្ខាង​ទៀត​មាន​គ្នា​០៧​នាក់​ជិះ​ម៉ូតូ​០៣​គ្រឿង ដែល​សមត្ថកិច្ច​ទើប​សស្គាល់អត្តសញ្ញាណ៣​នាក់ គឺ​ឈ្មោះ ឆិល ឡង​ឌី អាយុ​១៨​ឆ្នាំ ឈ្មោះ វី ចិន្តា អាយុ​១៦​ឆ្នាំ និង ឈ្មោះ វិសាល អាយុ​១៧​ឆ្នាំ (​ស្លា.ប់​) រីឯ​បក្សពួក​០៣​នាក់ ​មិន​ទាន់​ស្គាល់ឈ្មោះ​ទេ​។ 

សូមបញ្ជាក់ថាជុំ​វិញ​​សង្គ្រាម​រវាង​ក្មេង​អន្ធពាល​ទាំង​០២​ក្រុម​នេះ បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ គឺ​សាក្សី​នៃ​ភាគី​ទាំង​០២ បាន​ទាញហេតុផល​ផ្ទុយ​គ្នា ដែល​ផ្ដើម​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​។ ដោយឡែកភាគី​ខាង​០៣​នាក់ អះអាង​ថា ពួក​ខ្លួន​ត្រូវ​ភាគី​ខាង​០៧​នាក់ ជិះ​ម៉ូតូ​មក​កាប់​ប្រហារ​ដល់​ការដ្ឋាន​សំណង់​ដែល​ពួក​ខ្លួន​ស្នាក់​នៅ រីឯ​ភាគី​០៧​នាក់ មាន​០២​នាក់​បាន​បញ្ជាក់​ផ្ទាល់មាត់​ថា ពួក​ខ្លួន​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ទិញ​បារី​ជក់ ដោយ​ឆ្លង​កាត់​ចំណុច​កើតហេតុ ស្រាប់តែ​ត្រូវ​ក្រុម​០៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ស​ខាងលើ​នេះ​ ដែល​រង់ចាំ​ជា​ស្រេចស្ទាក់​កាប់​តែ​ម្ដង ដែល​ពួក​ខ្លួន​មិន​ដែល​ស្គាល់ ហើយ​ក៏​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​គ្នា​ដែរ​។

ខាងភាគី៧បាន​បញ្ជាក់​ថា ក្រុម​០៣​នាក់​នោះ មានកាំបិត​វែង​ៗ ដេញ​កាប់​ពួក​ខ្លួន បណ្ដាល​ឲ្យ​ត្រូវ​បក្សពួក​ខ្លួន​ម្នាក់​ឈ្មោះ វិសាល បណ្ដាល​ឲ្យ​របួស​ជា​ច្រើន​កន្លែង​រហូត​ដល់​ស្លាប់​។ 

ជុំវិញករណី​នេះ បើ​តាមសមត្ថកិច្ច​ថា ក្រោយ​ពី​ធ្វើការ​ស្រាវ​ជ្រាវបឋម​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា កម្លាំងន​គ​របាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​ខេត្ត និងកម្លាំង​ជំនាញ​អធិការ​ក្រុង​បាត់ដំបង បាន​សហការ តាម​នាំ​ខ្លួន​ជន​ពាក់ព័ន្ធ​បាន​ចំនួន​០៣​នាក់ ដែល​ជា​ភាគី​០៣​នាក់​ជិះ​ម៉ូតូ​ពណ៌.​ស ដែល​មាន​បក្សពួក​ម្នាក់​រង​របួស​ក្បាល ដើម្បី​យក​ទៅ​សាកសួរ​ ។

យោយោងតាមការស្រាវជ្រាវ​ជំ​ហាន​ដំបូង រឿងរ៉ាវ​ដែល​នាំ​ឱ្យ​ក្រុម​ជន​អន្ធពាល​ប៉ះ​ប្រយុទ្ធ​គ្នា​រហូត​មាន​ស្លាប់ និងមាន​របួស​នេះ គឺ​ផ្ដើម​ចេញពី​រឿង​បង្ហោះ​ម៉ូតូ​ប​ង្អួត​គ្នា​។ ភាគី​ខាង​០៧​នាក់ បាន​បង្ហោះ​ម៉ូតូ​ប​ង្អួត​ភាគី​០៣​នាក់ ហើយ​ស្រែក​ឌឺដង​ដាក់​គ្នា ​ក៏​ផ្ទុះ​ជា​សង្គ្រាម​ពាក្យ​សំដី ទើប​ភាគី​០៣​នាក់​ដក​ដាវ​ដេញ​កាប់​ប្រហារ​យ៉ាង​ឃោ​រឃៅ​ទៅ​លើ​ភាគី​០៧​នាក់​មុន ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រីឯភាគី​០៣​នាក់ មាន​ម្នាក់​របួស​។ ប៉ុន្តែ​យ៉ាងណា​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​សំណុំរឿង​នេះ​ហើយ ខណ​:​ភាគី​០៣​នាក់​កំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​ ។

បើតាមសម្តីអ្នកស្រុកបានលើកឡើងថាគ្រាន់តែរឿងប៉ុណ្ណឹងសោះមិនគួរឈានដល់កាប់សម្លាប់គ្នាបែបនេះឡើយ៕

ដោយ ៖ អរុណរះ


ចែករំលែក៖