ខេត្តកំពង់ឆ្នាំង៖ គួរឲ្យអាណោចអាធ័មបំផុតចំពោះបុរស២ម្នាក់ដែលម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនហើយជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងយប់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២១យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ នេះ។
មន្រ្តីនគបាលមូលដ្ឋានបានឱ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅចំណុចខាងមុខផ្ទះរបស់ឈ្មោះ យុត យ៉យ ស្ថិតនៅក្នុងភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយ ឈ្មោះ សេង ដានី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិប្រដិន ឃុំសំប្រោជ ស្រុកស្ទោង ខេត្ដកំពង់ធំ បានជិះម៉ូតូម៉ាក CB 400 CC ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GU-0261 បើកក្នុងទិសដៅពីត្បូងទៅខាងជើងដោយប្រើល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចខាងលើបានជ្រុលចង្កូតទៅបុកតូបលក់ភេសជ្ជៈ បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុម្នាក់ហើយក៏បានជ្រុលទៅប៉ះចំម្ចាស់តូបឈ្មោះ យ៉យ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ ដែលកំពុងអង្គុយលេងនៅក្នុងតូប បណ្ដាលឲ្យរងរបួសស្រាល។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងគ្រោះថ្នាក់ធ្វើការ វាស់វែង និងកត់កំណត់ហេតុហើយបានប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ អរុណរះ