ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើនបានបង្ហាញមតិប្រឆាំងជាមួយទង្វើយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា, ក្រោយពីស្ថាប័នស៊ើបការណ៍សហរដ្ឋអាមេរិកបានចេញផ្សាយដែលគេហៅថារបាយការណ៍ស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩ ប្រទេសជាច្រើនបានបង្ហាញជាសាធារណៈប្រឆាំងនឹងទង្វើយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយ។ នាថ្ងៃទី៣ ខែកញ្ញា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍ទាក់ទងទៅនឹងការលើកខាងលើនេះ។លោកបានលើកឡើងថា ថ្មីៗនេះ មានប្រទេសជាច្រើនមានការចោទសួរនិងរិះគន់ចំពោះទង្វើរបស់សហរដ្ឋអាមេរិកដោយប្រើប្រាស់ស្ថាប័នស៊ើបការណ៍របស់ខ្លួនធ្វើការស្វែងរកប្រភពដើមជំងឺវីរុស។ រដ្ឋមន្ត្រីការបរទេសហ្សីមបាវេបានចេញសេចក្តីថ្លែងការណ៍ដោយបានបង្ហាញថា ដែលគេហៅថា“ការបែកធ្លាយជំងឺវីរុសឈានដល់មានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩”ជាការលើកឡើងខ្វះភស្តុតាងវិទ្យាសាស្ត្រ ហើយបានទម្លាក់កំហុសលើចិនវាមិនអាចទៅរួចនោះទេ។ ក្រសួងការបរទេសនៃប្រទេសបេឡារុស ស៊ីរី និងជីប៊ូទីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ប្រឆាំងដាច់ខាតចំពោះការយកបញ្ហាជំងឺវីរុសកូវីដធ្វើនយោបាយូបនីយកម្មនិងធ្វើជាឧបករណ៍នយោបាយ ប្រឆាំងជាមួយទង្វើយក Presumption of guilt ដើម្បីស៊ើបអង្កេតស្វែងរកប្រភពដើមជំងឺវីរុសកូវីដមកលើចិន ប្រើប្រាស់ស្ថាប័នស៊ើបការណ៍ឬស្ថាប័នដែលមិនមែនជាវិទ្យាសាស្ត្រគឺមិនមានលក្ខណៈស្ថាបនាទេ មានតែបង្កឱ្យមានការបែកបាក់គ្នាទៅវិញ។ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ានិងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថា ការស្វែងរកប្រភពដើមជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រ ប្រឆាំងចំពោះការចោទប្រកាន់គ្មានមូលដ្ឋានឬដាក់សម្ពាធនយោបាយទៅលើប្រទេសដទៃផ្សេងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និងឡាវបានលើកឡើងថា របាយការណ៍ស្វែងរកប្រភពដើមជំងឺវីរុសកូវីដរបស់ស្ថាប័នស៊ើបការណ៍អាមេរិកគឺជាការបង្កាច់បង្ខូចមួយទៀតលើបញ្ហាវិទ្យាសាស្ត្រ ប្រគល់ទៅឱ្យស្ថាប័នដែលមិនមែនជាវិទ្យាសាស្ត្រនិងគ្មានវិជ្ជាជីវៈដើម្បីអនុវត្តការងារមួយនេះជាទង្វើមិនត្រឹមត្រូវសម្រាប់កិច្ចសហប្រតិបត្តិការជាសកលក្នុងកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩។

លោកបានសង្កត់ធ្ងន់ថា កាលពីមុនមានប្រទេសជាង៨០បានផ្ញើលិខិតទៅកាន់ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍ឬកំណត់ទូតជាដើមដើម្បីរក្សាសេចក្តីសន្និដ្ឋានវិទ្យាសាស្ត្រក្នុងរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោក ប្រទេសនិងតំបន់ជាង១០០ និងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងក្រុមធនាគារខួរក្បាលជាង៣០០ស្ថាប័នបានផ្ញើសេចក្តីថ្លែងការណ៍រួមគ្នាទៅកាន់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងការយកបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុសធ្វើនយោបាយូបនីយកម្ម។

លោកបន្តទៀតថា ការឆ្លើយតបរបស់សហគមន៍អន្តរជាតិបានបង្ហាញយ៉ាងពេញលេញថា ទង្វើយកការស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយូបនីយកម្មរបស់សហរដ្ឋអាមេរិកមិនទទួលបានការគាំទ្រពីមហាជន ថែមទាំងមិនអាចសម្រេចបាននូវគោលដៅយកបញ្ហាមួយនេះមកទម្លាក់កំហុសលើគេឯងបាន។ សហគមន៍អន្តរជាតិគួរតែលុបបំបាត់ការរំខានពីមេរោគនយោបាយ បង្កើតស្ថានភាពល្អសម្រាប់កិច្ចការស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩៕

中方回应多国公开表态反对病毒溯源政治化

9月3日,中国外交部发言人汪文斌回应了美国情报部门发表所谓新冠病毒溯源报告后,又有多国公开表示反对将病毒溯源问题政治化的报道。

汪文斌说,近日,多个国家对美国动用情报部门进行溯源调查的做法提出质疑和批评。津巴布韦外长发表声明指出,所谓“病毒泄漏造成疫情暴发”缺乏科学证据,就此向中国甩锅推责是行不通的。白俄罗斯、叙利亚、吉布提外交部发表声明表示,坚决反对将疫情政治化、工具化,反对以有罪推定针对中国开展病毒溯源情报调查,动用情报机构或其他非科学机构不具建设性,只会导致分裂。缅甸、柬埔寨卫生部发表声明指出,新冠病毒溯源是科学问题,反对对他国进行无端指责或施加政治压力。俄罗斯、老挝外交部发言人表示,美情报部门溯源报告是对科学问题的又一次诋毁,交由非科学非专业机构开展溯源工作,是把全球新冠病毒溯源合作引入歧途。

汪文斌强调,此前,有80多个国家以致函世卫组织总干事、发表声明或照会等方式要求维护中国—世卫组织联合溯源研究报告科学结论,100多个国家和地区的300多个政党、社会组织和智库向世卫组织秘书处提交了反对溯源政治化的联合声明。

汪文斌表示,国际社会的反应充分说明,美国将溯源政治化不得人心,借溯源甩锅推责难以得逞。国际社会应当排除政治病毒的干扰,为科学溯源创造良好环境。៕

ដោយ៖ សិលា


ចែករំលែក៖