ព័ត៌មានទាន់ហេតុការណ៍៖

គុយបាជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារមានអាយុពី២-១១ឆ្នាំ

ចែករំលែក៖

បើទោះបីប្រទេសជាច្រើននៅជុំវិញពិភពលោកមានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារ ប៉ុន្តែភាគច្រើនគឺចាក់ជូនកុមារមានវ័យពី១២ឆ្នាំឡើង ។ នៅពេលនេះ គុយបាគឺជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់កុមារដែលមានវ័យចាប់ពី២-១១ឆ្នាំ។ ទាំងនោះហើយគុយបាបានក្លាយជាប្រទេសទីមួយនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងដល់កុមារមានវ័យទាបបំផុត។

តាំងពីថ្ងៃទី៤ ខែកញ្ញា គុយបាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ ដល់ថ្ងៃទី៦ ខែកញ្ញា គុយបាក៏ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារមានអាយុ២ឆ្នាំដល់១១ឆ្នាំ ស្ថិតនៅក្នុងខេត្ត Cienfuegos ។

មុនប្រទេសគុយបាមានប្រទេសជាច្រើនបានចាក់វ៉ាក់សាំងដល់កុមារ ក្នុងនោះកាលពីដើមខែមិថុនា ចិនបានអនុម័តចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ដល់កុមារមានអាយុចាប់ពី៣ឆ្នាំដល់១៨ឆ្នាំ។ ចំណែកប្រទេសអារ៉ាប់រួម(UAE) និងប្រទេសវេណេហ្ស៊ុយអេឡា…ក៏បានប្រកាសពីគម្រោងចាក់វ៉ាក់សាំងដល់កុមារផងដែរ ។ ប៉ុន្តែគុយបាជាប្រទេស ដំបូងបង្អស់នៅលើពិភពលោក ដែលបានចាក់វ៉ាក់សំាងជូនកុមារមានអាយុចាប់ពី២ឆ្នាំឡើង។
រដ្ឋាភិបាល Havana មានបំណងចង់ឲ្យសិស្សវិលត្រឡប់ទៅសាលារៀនវិញក្នុងពេលឆាប់ៗខាងមុខ ។ តាមគម្រោង នៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១ សិស្សសាលាដែលបានចាក់វ៉ាក់សាំងរួចរាល់ នឹងទៅសាលារៀនដូចដើមវិញ។ ភាគច្រើនសាលារៀនគុយបាបានបិទតាំងពីខែមីនាឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ដោយសារតែកូវីដ-១៩ ឆ្លងរាលដាលខ្លាំង។ សិស្សទាំងអស់ត្រូវរៀនតាមអនឡាញ ។
វ៉ាក់សាំង Abdala មានប្រសិទ្ធភាពរហូតដល់ទៅ៩២% និងការពារមិនឲ្យអ្នកជំងឺស្លាប់ដល់ទៅ១០០% ។ គុយបាក៏បានប្រកាសផងដែរថា វ៉ាក់សាំងផលិតនៅក្នុងស្រុក Abdala មានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងកូវីដ-១៩ បំប្លែងថ្មី ដែលតាផងដែរ ៕

ដោយ៖ធីរីណា(រូបភាព៖ADALBERTO ROQUE)


ចែករំលែក៖