ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ៥.៥០០នាក់រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី(Delta)

ចែករំលែក៖

ភ្នំពេញ៖ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ៥៥០០នាក់រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី(Delta)។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានបន្តថា, នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២១ រោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី (Delta) មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ៥៥០០នាក់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖