ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវធ្វើជាអ្នកគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសលើអន្តរជាតិនិងក្នុងកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុស មិនមែនជាអ្នកបំផ្លាញនោះទេ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី៥ ខែកញ្ញា លោក Jeffrey Sachs ប្រធានគណៈកម្មាធិការជំងឺវីរុសកូវីដ-១៩នៃទស្សនាវដ្តី The Lancet មានប្រសាសន៍ថា ពិភពលោកមិនបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះជំងឺវីរុសកូវីដ-១៩ជាសកលនោះទេ មូលហេតុមួយគឺសហរដ្ឋអាមេរិកមិនទាន់សហការជាមួយចិនក្នុងការស្វែងរកមធ្យោបាយដោះស្រាយជាសកលនោះទេ។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ ប្រទេសចិនអនុវត្តបានយ៉ាងលេចធ្លោបំផុត ហើយពិភពលោកទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចការមួយនេះ។ សហរដ្ឋអាមេរិកគួររៀនសហការជាមួយចិន មិនមែនដាក់សម្ពាធឆន្ទៈរបស់ខ្លួនទៅលើចិននោះទេ។ នាថ្ងៃទី៦ ក្នុងសន្និសីទសារព័ត៌មានមួយ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា លោកក៏បានកត់សម្គាល់ថា លោក Christian Althaus អ្នកជំនាញមេរោគរីករាលដាលក្នុងប្រទេសស្វីសបានលើកឡើងអំពីចិនបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះជំងឺវីរុសកូវីដ និងបានផ្តល់ការត្រៀមរៀបចំទប់ទល់លើជំងឺវីរុសកូវីដជូនដល់តំបន់ផ្សេងទៀតលើពិភពលោកអស់រយៈពេលមួយទៅពីរខែ។លោក Wang Wenbin បានបង្ហាញថា ចាប់តាំងពីផ្ទុះឡើងជំងឺវីរុសកូវីដ-១៩មក ចិនបានរាយការណ៍អំពីស្ថានភាពជំងឺវីរុសដល់អង្គការសុខភាពពិភពលោកយ៉ាងទាន់ពេលវេលាប្រកបដោយគោលការណ៍បើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការ បានចែករំលែកព័ត៌មានទប់ស្កាត់ក៏ដូចជាបទពិសោធន៍ព្យាបាលជូនដល់បណ្ដាប្រទេសដោយគ្មានការលាក់លៀមសោះឡើយ។ រក្សាបានខ្សែការពារសំខាន់លើកិច្ចទប់ស្កាត់ជំងឺវីរុសសម្រាប់ពិភពលោក រក្សាបានពេលវេលាដ៏មានតម្លៃក្នុងការទប់ស្កាត់ជំងឺវីរុសសម្រាប់បណ្ដាប្រទេស។ ចិនបានទទួលអ្នកជំនាញអង្គការសុខភាពពិភពលោកធ្វើការស្រាវជ្រាវពីប្រភពដើមជំងឺវីរុសនៅប្រទេសខ្លួនចំនួន២លើក កំណត់បានសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្រ្តនិងច្បាស់លាស់នៅក្នុងរបាយការណ៍ស្រាវជ្រាវប្រភពដើមជំងឺវីរុសរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោក បង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលបន្ទាប់លើកិច្ចស្វែងរកប្រភពដើមជំងឺវីរុសជាសកល។

លោក Wang Wenbin បានសង្កត់ធ្ងន់ថា កិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសនិងកិច្ចជំរុញស្វែងរកប្រភពដើមជំងឺវីរុសត្រូវការសាមគ្គីគ្នានិងសហការគ្នាពីបណ្ដាប្រទេស សុទ្ធតែត្រូវការផ្សព្វផ្សាយពីស្មារតីវិទ្យាសាស្រ្ត។ ប៉ុន្តែមនុស្សមួយចំនួនក្នុងសហរដ្ឋអាមេរិកយកបញ្ហាស្វែងរកប្រភពដើមធ្វើនយោបាយ ខិតខំបង្វែទំនួលខុសត្រូវបរាជ័យក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសទៅទម្លាក់លើគេឯង។ ទង្វើគ្មានទំនួលខុសត្រូវបែបនេះមិនត្រឹមតែធ្វើឱ្យប្រជាជនសហរដ្ឋអាមេរិកចំណាយគុណតម្លៃយ៉ាងច្រើននោះទេ ក៏ក្លាយជារបាំងឧបសគ្គដ៏ធំបំផុតសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុសកូវីដក៏ដូជាកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុសផងដែរ។

លោក Wang Wenbin បានបន្ថែមទៀតថា បច្ចុប្បន្ននេះ រលកថ្មីនៃជំងឺវីរុសនៅតែបន្តញាញីលើសកលលោក។ សង្ឃឹមថាអាមេរិកយកចិត្តទុកដាក់ស្តាប់សម្លេងពិតរបស់សហគមន៍អន្តរជាតិ ត្រូវសាមគ្គីគ្នាកុំប្រឈមដាក់គ្នា ត្រូវមានទំនួលខុសត្រូវកុំទម្លាក់កំហុស ត្រូវមានលក្ខណៈវិទ្យាសាស្រ្តកុំធ្វើជាឈ្នាន់នយោបាយ ត្រូវធ្វើជាអ្នកគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសលើអន្តរជាតិនិងក្នុងកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុសមិនមែនជាអ្នកបំផ្លាញនោះទេ៕

要做国际抗疫和溯源合作的支持者而不是破坏者

《柳叶刀》杂志新冠委员会主席萨克斯9月5日表示,全球未对新冠肺炎疫情作出恰当应对,一个原因是美国未能与中国合作找到全球性解决方案。中国在抗疫方面非常出色,世界本应从中获益更多。美应学会与中国合作,而不是将自身意志强加于中国。中国外交部发言人汪文斌在6日的例行记者会上回应,我也注意到,近期瑞士流行病学家阿尔特豪斯表示,中国对疫情作出了正确反应,为世界其他地区提供了一到两个月的时间来为应对疫情做准备。

汪文斌指出,疫情发生以来,中方本着公开、透明、科学、合作的原则,第一时间向世卫组织报告疫情,毫无保留与各国分享防控信息和诊疗经验,为世界守住了疫情防控的关键防线,为各国争取了应对疫情的宝贵时间。中方两次接待世卫专家来华进行溯源研究,中国—世卫组织联合溯源研究报告得出了科学、权威的结论,为下阶段全球溯源的推进奠定了基础。

汪文斌强调,抗击疫情和推进溯源都需要各国团结合作,都需要弘扬科学精神。但美方一些人一再将抗疫和溯源政治化,极力向外转嫁抗疫失败责任。这种不负责任的行为不仅让美国民众付出了惨重代价,也成为国际抗疫和溯源合作的最大障碍。

汪文斌说,当前,新一轮疫情仍在全球肆虐。希望美方认真倾听国际社会的客观理性声音,要团结不要对抗,要尽责不要推责,要科学不要政治化,要做国际抗疫和溯源合作的支持者而不是破坏者。៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖